ព័ត៌មានជាតិ

គ្រាន់​តែ​រឿង​បើករថយន្ត​ទាក់​ជាមួយនឹង​ខ្សែភ្លើង​ហៅ​មេ​មួយ​ជួយ​អន្តរាគមន៍​បង្ក​ជា​ជំលោះ​យ៉ាង​តឹងសរសៃក​

​រថយន្ត​ក្រឡុក​ស៊ីម៉ង​របស​ក្រុមហ៊ុនអិ​លអឹម​ខន​គ្រេតបាន​បើក​ទាក់ជាមួ​យ​នឹង​ខ្សែភ្លើង​និង​ខ្សែកាប​បងប្អូន​ប្រជាពលរដ្ឋ​បណ្តាលឱ្យ​ដាច់​រាយប៉ាយ​ពាសពេញ​ផ្លូវ​ហើយ​បំរុង​ព្យាយាម​បើក​រថយន្ត​ក៏ត្រូវ​អ្នក​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ​ស្ទាក់​ឱ្យ​ឈប់​ហើយ​ភាគី​ខាង​រថយន្ត​បង្ក​បាន​ហៅ​មេ​របស់​ខ្លួន​ឱ្យមក​ជួយ​អន្តរាគមន៍​ទើប​បង្ក​ឱ្យ​មាន​ជំលោះ​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹក​សរសៃ​កដោយ​ភាគី​ខាង​រថយន្ត​អាង​ខ្លួន​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ បាន​និយាយថា​មិន​ព្រម​សង​ចង់​យក​ទៅ​ដល់​ណា​ក៏​ទៅ​ចុះ​។​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​នឹង​៤៥​នាទី​យប់​ថ្ងៃទី​១៣​ខែ​មករា​ឆ្នាំ​២០១៥​នៅតាម​បណ្តោយ​ផ្លូវបេតង​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ថ្មគោល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
2015-01-14_135905
​ ​ប្រភព​ពត៌មាន​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​ក្រឡុក​ស៊ីម៉ង​រថយន្ត​ក្រឡុក​ស៊ីម៉ង​របស​ក្រុមហ៊ុនអិ​លអឹម​ខន​គ្រេតបាន​បើកលឿន​ទាក់​ជាមួយនឹង​ខ្សែភ្លើង​និង​ខ្សែកាប​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​បណ្តាលឱ្យ​ដាច់​រាយប៉ាយ​ពាសពេញ​ផ្លូវ​ហើយ​បំរុង​ព្យាយាម​បើក​រថយន្ត​ក៏ត្រូវ​អ្នក​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ​ស្ទាក់​ឱ្យ​ឈប់​ហើយ​ភាគី​ខាង​រថយន្ត​បង្ក​បាន​ទំនាក់ទំនង​ទៅ​មេ​របស់​ខ្លួន​ឱ្យ​បាន​ឡើង​លើ​រថយន្ត​បើក​រត់​យ៉ាង​លឿន​ដូច​ហោះ​មិន​ខ្វល់​ពី​គ្រោះថ្នាក់​ដល់​ន​ណា​ម្នាក់​ទាន់​តែ​សោះ​ក៏​ត្រូវ​សមត្ថកិច្ច​ដឹញ​ស្ទាក់​ចាប់បាន​នៅ​ជិត​រង្វង់​មូល​ចោមចៅ​។​មិន​តែ​ប៉ុណ្ណោះ​តៃ​តុ​រថយន្ត​បាន​ទំនាក់ទំនង​ទៅ​បក្សពួក​បើករថយន្ត​វី​ហ្គូពាក់​ស្លាក​លេខ​ខេមរភូមិមិ​ន្ទ​2 2-2790​មក​ជួយ​អន្តរាគមន៍​ជាច្រើន​នាក់​ទើប​បង្ក​ឱ្យ​មាន​ជំលោះ​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹក​សរសៃ​កដោយ​ភាគី​ខាង​រថយន្ត​អាង​ខ្លួន​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ បាន​និយាយថា​មិន​ព្រម​សង​ចង់​យក​ទៅ​ដល់​ណា​ក៏​ទៅ​ចុះ​។​
2015-01-14_135928
​ ​បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​យក​រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សាទុក​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង់ចាំ​ដោះស្រាយ​ជា​បន្ត​ទៀត​៕

មតិយោបល់