បង្រ្កាបជនសង្ស័យ១៨នាក់ ជាមុខសញ្ញាតែងតែធ្វើសកម្មភាពលួច-ឆក់ ស្ទើររាល់ថ្ងៃ មកលើពលរដ្ឋ ភ្ញៀវជាតិ និងភ្ញៀវអន្ដរជាតិ នៅក្រុងព្រះសីហនុ

ព្រះសីហនុៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញនៃការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានស្រាវជ្រាវបង្ក្រាបមុខសញ្ញាសកម្ម ក្នុងអំពើចោរកម្ម និងមុខសញ្ញាសកម្មក្នុងបទលួច មានស្ថានទម្ងន់ទោស (ឆក់) ចំនួន១៨នាក់ ក្នុងភូមិសាស្ដ្រក្រុងព្រះសីហនុ ដោយពួកគេតែងតែធ្វើសកម្មភាពលួច-ឆក់ ស្ទើររាល់ថ្ងៃ…

រឿង២ ធ្វើឲ្យយុវវ័យ កញ្ជ្រោលជាមួយភាពយន្ត «គ្រូBIG»

វត្តមានដាក់បញ្ចាំងរឿង “គ្រូប៊ីអាយជី” របស់ផលិតកម្ម2 Brother បានធ្វើអោយអ្នកស្នេហាវិស័យភាពយន្តចាប់អារម្មណ៍យ៉ាងខ្លាំង តាំងពីថ្ងៃដាក់បញ្ចាំងគ្រប់រោង កាលពីថ្ងៃទី៩ មករា ឆ្នាំ២០២០។ ចំណុច២ដែលធ្វើអោយភាពយន្តនោះល្អមើល គឺដោយសារតែរឿងនេះល្អមើល និងជាភាពយន្តខ្មែរទី១ នៅដើមឆ្នាំ២០២០នេះ ដែលដាក់បញ្ចាំងមុមគេ ហើយប្រកាសបរិច្ចាគផលចំណេញដល់ទៅ២០ភាគរយ ជួយដល់គន្ធបុប្ផា និង មូលនិធិចាស់ជរា។ យុវតីព្រំ កេសី…

មិននឹកស្មានភាពយន្តរឿង”គ្រូប៊ីអាយជី” ហ៊ានប្រគល់២០ភាគរយជួយគន្ធបុប្ផា និងសង្គម

យោងតាមការប្រកាសរបស់លោក វង្ស ពិសិដ្ឋ និង ដៃគូ គឺភាពយន្តរឿង “គ្រូប៊ីអាយជី” នឹងសម្រេចដកជូនគន្ធបុប្ផា និងសង្គមរហូតដល់២០ភាគរយ លើប្រាក់ចំណេញដែលខ្លួនទទួលបាន។ លោក វង្ស ពិសិដ្ឋ ដែលត្រូវគេស្គាល់ថា មានស្នាដៃរាប់មិនអស់ក្នុងការផលិតភាពយន្តអោយផលិតកម្មកនានា បានប្រកាសបែបនេះ ដោយធានា នឹងមិនធ្វើអោយអ្នកទស្សនា ខកចិត្តលើគុណភាពរឿងនោះផង ដើម្បីកុំអោយយល់ថា…

ឌឺដងគ្នាចុះឡើង ព្រួតគ្នាកាប់ទៅលើយុវជនម្នាក់របួសធ្ងន់សុះសាច់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ព្រះសីហនុៈ ជនសង្ស័យចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌធ្វើការស្រាវជ្រាវចាប់ខ្លួនបាន បន្ទាប់ពីពួកគេទាំងនេះ បានធ្វើសកម្មភាពយកដាវស៊ាំម៉ូរ៉ៃ កាប់ប្រហារទៅលើយុវជនម្នាក់ទៀត បណ្តាលឲ្យរងរបួសធ្ងន់សុះពេញខ្លួន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចទទួលបានសេចក្តីរាយការណ៍ថាមានករណីហិង្សាកាប់ប្រហារទៅលើយុវជនម្នាក់បណ្តាលឲ្យរបួសធ្ងន់ ។ ភ្លាមនោះដោយមានការចង្អុល ដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ឲ្យកម្លាំងជំនាញរបស់ការិយាល័យកណ្តាលព្រហ្មទណ្ឌ ចុះធ្វើការស្រាវជ្រាវ ចាប់ជនសង្ស័យ…