ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿង២ ធ្វើឲ្យយុវវ័យ កញ្ជ្រោលជាមួយភាពយន្ត «គ្រូBIG»

វត្តមានដាក់បញ្ចាំងរឿង “គ្រូប៊ីអាយជី” របស់ផលិតកម្ម2 Brother បានធ្វើឲ្យអ្នកស្នេហាវិស័យភាពយន្តចាប់អារម្មណ៍យ៉ាងខ្លាំង តាំងពីថ្ងៃដាក់បញ្ចាំងគ្រប់រោង កាលពីថ្ងៃទី៩ មករា ឆ្នាំ២០២០។ ចំណុច២ដែលធ្វើឲ្យភាពយន្តនោះល្អមើល គឺដោយសារតែរឿងនេះល្អមើល និងជាភាពយន្តខ្មែរទី១ នៅដើមឆ្នាំ២០២០នេះ ដែលដាក់បញ្ចាំងមុមគេ ហើយប្រកាសបរិច្ចាគផលចំណេញដល់ទៅ២០ភាគរយ ជួយដល់គន្ធបុប្ផា និង មូលនិធិចាស់ជរា។

យុវតីព្រំ កេសី ដែលមកទស្សនារឿងខាងលើ បានបង្ហាញនូវចំណាប់ អារម្មណ៍ថា « ខ្ញុំពេញចិត្តនៅពេល ដឹងថារឿងទី១ របស់ផលិតកម្ម ធូប្រាឌ័រ យក២០%រក ជួយជនចាស់ជរា និងមន្ទីរពេទ្យគន្ឋបុប្ឋា។ សាច់រឿង ឃើញថាមិនចាញ់ រឿងខ្មែរមួយចំនួនឡើយ មានពញ្ញាក់ អារម្មណ៍ សើចកំប្លែង ពិសេស ជីវិតជាគ្រូ ដែលសម្តែងដោយ ប៊ីអាយជី។ » តាមរយ:ស្នាដៃរឿងដំបូង ក៏សូមអំពាវនាវដល់សិស្ស និស្សិតយុវវ័យ ទាំងឡាយ ទំនេរពីការសិក្សា អាចមកយកសំណើចពីរឿង«គ្រូប៊ីអាយជី» ដើម្បីប្លែកអារម្មណ៏។

ចំណែកយុវជន សុជាតិ មកពីសាកលវិទ្យាល័យមួយបានថ្លែងដែរថា ពិតជាមានភាពកំប្លុកកំប្លែងច្រើន ពេលបានចូលទស្សនា។ អ្វីដែលសំខាន់ ការទិញសំបុត្រមួយ ពិតជាបានជួយ ដល់ការងារមនុស្សធម៌។ ប្អូនរំពឹងថា ស្នាដៃថ្មីរបស់ផលិតកម្មខាងលើ ពិតជាសម្រិតសម្រាំងបាននូវរឿងមានគុណភាព បន្តទៀតដើម្បីបំបែកទីផ្សារឲ្យកាន់ តែមានគេស្គាល់ច្រើនឡើងៗ។ បើតាមការឲ្យដឹង ពីលោកវង្ស ពិសិដ្ឋ អ្នកផលិតនិងដឹងនាំរឿង បានឲ្យដឹងថា រឿង«គ្រូប៊ីអាយជី» នឹងបន្តបញ្ចាំងតាមខេត្តក្រុង នានាដើម្បីបំពេញនូវការសំណូមពរពីអ្នកគាំទ្រ។

មកទល់ម៉ោងនេះ ភាពយន្តរឿង”គ្រូប៊ីអាយជី” មានអ្នកទស្សនាភាគច្រើនសរសើរថាល្អមើលទាក់ចិត្ត ដោយសារតែជាភាពយន្តដែលចម្រុះដោយតារាល្បីៗ មានសាច់រឿងកំប្លុកកំប្លែង និងភ័យរន្ធត់ទាក់ចិត្ត ស្របគ្នាដែលភាពយន្តនេះ ក៏ត្រូវគេដឹងថា មើលហើយគឺមិនខុសពីរួមចំណែកជួយសង្គម៕

មតិយោបល់