បង្រ្កាបមុខសញ្ញាជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសុក្រ ១៤ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យចំនួន០៥នាក់ និងវត្ថុតាងថ្នាំញៀនជិត០១គីឡូក្រាម…

ក្រសួងការងារ ជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៧៨) ជូនបងប្អូនកម្មករនិយោជិត សរុបចំនួន ៥ ៥៧៦ នាក់

សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៧៨) ជូនបងប្អូនកម្មករនិយោជិត សរុបចំនួន ៥ ៥៧៦ នាក់ នៅរោងចក្រ សហគ្រាស ចំនួន ៤២ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។

ក្រសួងការងារ ជូនដំណឹង ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៧៧) ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ១៤ ១៤២ នាក់

សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៧៧) ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ១៤ ១៤២ នាក់ នៅរោងចក្រ សហគ្រាស ចំនួន ៨៤ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។

នៅព្រឹកនេះ! គណៈរដ្ឋមន្រ្តីបានបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន

នៅព្រឹកទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ គណៈរដ្ឋមន្រ្តីបានបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកនេះ នឹងពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖ ១៖ សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម។ ២៖ សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់…

Facebook បាន​សម្រេច​រឹត​បន្តឹង​ និង​លុប​ចោល​នូវ​រាល់​គណនី​ទាំង​ឡាយ​ណា ដែល​ជា​​ក្រុមហ៊ុន​ គ្រប់គ្រង​ដោយ​ពួក​យោធា

កាលពី​ចុង​ខែ​កុម្ភៈ​ ហ្វេសប៊ុក​បាន​លុប​គណនី​មាន​ពាក់ព័ន្ធ​នឹង​​ពួក​យោធាចោល​អស់​មួយ​សារ​ហើយ ព្រមទាំងលុប​ការ​ផ្សាយ​ពាណិជ្ជកម្មរបស់​ក្រុមហ៊ុន​កាន់កាប់​ដោយ​ក្រុម​យោធា​ ដើម្បី​ព្រមាន​របប​សឹក​ដែល​បាន​ប្រើ​អំណាច​និង​កម្លាំង​ទៅ​សម្លាប់​បាតុករ​ដែល​ងើប​ប្រឆាំង​នឹង​ការធ្វើ​រដ្ឋប្រហារ​​​ទម្លាក់​លោកស្រី អ៊ុងសានស៊ូជី។ ថ្ងៃនេះ មេតា បាន​សម្រេច​រឹត​បន្តឹង​សកម្មភាព​ខ្លួន ដោយ​លុប​ចោល​នូវ​រាល់គ្រប់​ទំព័រ គ្រប់​ក្រុម និង​គណនី​ទាំង​ឡាយ​ណា ដែល​ជា​របស់​ក្រុមហ៊ុន​សហគ្រាស គ្រប់គ្រង​ដោយ​ពួក​យោធា។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ ហ្វេសប៊ុកបានពន្យល់​ថា ក្រុមហ៊ុន​ចេញ​សេចក្តីសម្រេច​បែប​នេះ ដោយ​ផ្អែក​ទៅ​លើ​ឯកសារ​ដ៏ច្រើន​សន្ធឹកសន្ធាប់​របស់​សហគមន៍​អន្តរជាតិ ដែល​បង្ហាញ​ឱ្យ​ឃើញ​អំពី​​តួនាទីផ្ទាល់​​របស់​ក្រុមហ៊ុន​សហគ្រាស​ទាំងនោះ​ ក្នុងការ​ចិញ្ចឹម​អំពើ​ហិង្សា​និង​ការ​រំលោភ​សិទ្ធិមនុស្ស​នៅភូមា​ នាពេល​បច្ចុប្បន្ន​នេះ…

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សេចក្តីជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៧៥) ជូនបងប្អូនកម្មករនិយោជិត សរុបចំនួន ៩៤៤ នាក់

សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៧៥) ជូនបងប្អូនកម្មករនិយោជិត សរុបចំនួន ៩៤៤ នាក់ នៅរោងចក្រ សហគ្រាស ចំនួន ៨ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជានឹងអនុវត្តចូលជាធរមាននាថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសាធារណរដ្ឋប្រជាមានិតចិននិងព្រះរាជាណាចក្រកម្ពុជា នឹងអនុវត្តចូលជាធរមាននាថ្ងៃទី១ខែមករាឆ្នាំ២០២២ខាងមុខនេះ។ កិច្ចព្រមព្រៀងខាងលើនេះបានចុះហត្ថលេខាជាផ្លូវការកាលពីថ្ងៃទី១២ខែតុលាឆ្នាំ២០២០។ យោងតាមការរៀបចំកិច្ចព្រមព្រៀងនេះ សមាមាត្រលើកលែងពន្ធលើទំនិញពាណិជ្ជកម្មនៃភាគីទាំងពីរមានចំនួនជាង៩០%។ ការសន្យាបើកទីផ្សារសេវាកម្មនិងពាណិជ្ជកម្មបានបង្ហាញពីកម្រិតខ្ពស់បំផុតដែលផ្តល់ជូនទៅកាន់ដៃគូពាណិជ្ជកម្មសេរី។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងបង្កើតកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យដូចជាគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ពាណិជ្ជកម្មអេឡិចត្រូនិច និងសេដ្ឋកិច្ចបច្ចេកវិទ្យាជាដើម។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា គឺជាព្រឹត្តិការណ៍ថ្មីមួយទៀតសម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគី នឹងជួយជំរុញសហគ្រាសក្រុមហ៊ុននិងបង្កើតអត្ថប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជនទាំងពីរ៕  

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៧៤) ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ១ ០៣៧ នាក់

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៧៤) ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ១ ០៣៧ នាក់ នៅរោងចក្រ សហគ្រាស ចំនួន ១៥ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។  

ក្រសួងការងារ អនុញ្ញាតឱ្យកម្មករ និយោជិតរោងចក្រ សហគ្រាសទាំងអស់ បានឈប់សម្រាកពីការងារមានប្រាក់ឈ្នួល តាមប្រតិទិន

ក្រសួងការងារ អនុញ្ញាតឱ្យកម្មករ និយោជិតរោងចក្រ សហគ្រាសទាំងអស់ ដែលមានចែងក្នុងមាត្រា ១ នៃច្បាប់ការងារ បានឈប់សម្រាកពីការងារមានប្រាក់ឈ្នួល តាមប្រតិទិន។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៧២) ជូនបងប្អូនកម្មករនិយោជិត នៅរោងចក្រ សហគ្រាស ចំនួន ៣០

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី៧២) ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ៣.៦៩៦ នាក់ នៅរោងចក្រ សហគ្រាស ចំនួន ៣០ ក្នុងវិស័យកាត់ដេរ វិស័យទេសចរណ៍ និងវិស័យភាពយន្ត ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។