អ្នកប្រើប្រាស់គួរតែមានការប្រុងប្រយ័ត្នជាមួយនឹងមុខងារតាមដាន (Tracking) និងមុខងារទីតាំង (Location Sevices) របស់ទូរសព្ទវៃឆ្លាត

ការទាញយកនិងលក់ទិន្នន័យទីតាំងរបស់អ្នកប្រើប្រាស់គឺជាពាណិជ្ជកម្មដ៏ធំមួយដែលក្រុមហ៊ុនអាចរកចំណូលបានដល់ទៅរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយពួកគេលក់ទិន្នន័យនេះទៅឱ្យក្រុមហ៊ុនទី៣ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម និងស្វែងយល់អំពីអាកប្បកិរិយារបស់អតិថិជន ថែមទាំងអាចឱ្យរដ្ឋាភិបាលតាមដានបុគ្គលណាមួយនោះបានទៀតផង។ ក្រុមអ្នកស្រាវជ្រាវបានធ្វើការព្រមានកាលពីឆ្នាំមុន ឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នជាមួយនឹងមុខងារតាមដានទីតាំងរបស់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Google ព្រោះក្រុមហ៊ុននេះតែងតែព្យាយាមទាញយកទីតាំងនិងទិន្នន័យរបស់អ្នកប្រើប្រាស់ ដ៏ច្រើនលើសលប់បើប្រៀបធៀបទៅនឹង ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS របស់ក្រុមហ៊ុន Apple។ ជាងនេះទៅទៀត ពួកគេក៏បានរកឃើញផងដែរថា ក្រុមហ៊ុន Google…

កម្មវិធី Telegram ធ្វើបច្ចុប្បន្នភាពថ្មី (Update) មុខងារពិសេសៗកាន់តែសំបូរបែប !

កម្មវិធី Telegram បានក្លាយជាកម្មវិធីផ្ញើសារអេឡិចត្រូនិកដ៏កំពុងពេញនិយមជាងគេមួយនៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រើប្រាស់នៅតាមបណ្តាស្ថាប័នរដ្ឋ វិស័យឯកជន និងគ្រឹះស្ថានសិក្សានានាផងដែរដើម្បីបញ្ជូនព័ត៌មាន រូបភាព វីដេអូ និងឯកសារផ្សេងៗទៅវិញទៅមក។ ថ្មីៗនេះ Telegram បានធ្វើបច្ចុប្បន្នភាពថ្មីដែលភ្ជាប់មុខងារមួយចំនួន ដូចជា Hyper-Speed Scrolling and Calendar View for Shared…

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីសេវាកម្មអត្តសញ្ញាណកម្ម (GDI eServices) និង លេខទូរស័ព្ទប្រចាំការ 1271

សេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្តីពីការដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីសេវាកម្មអត្តសញ្ញាណកម្ម (GDI eServices) និង លេខទូរស័ព្ទប្រចាំការ (Call Center) 1271 សម្រាប់ឆ្លើយតបនូវសំណួរ សំណូមពរ មតិយោបល់ និងដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធការផ្តល់សេវាអត្តសញ្ញាណកម្ម។ ដើម្បីសាកសួរព័ត៌មាន និងឆ្លើយតបនូវរាល់សំណួរ សំណូមពរ ទាក់ទងការងារអត្តសញ្ញាណកម្ម សូមលោកអ្នកទាញយក (Download)…

កម្មវិធីមេរោគ FluBot កំពុងតែត្រូវបានចែកចាយតាមរយៈសារក្លែងក្លាយ

កាលពីពេលថ្មីៗនេះ អាជ្ញាធរនៅប្រទេសនូវែលសេឡង់បានចេញសេចក្ដីប្រកាសឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នជាមួយនឹងការចែកចាយកម្មវិធីមេរោគ FluBot តាមរយៈសារក្លែងក្លាយ ដែលអាចវាយលុកចូលទៅក្នុងទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android។ កម្មវិធី FluBot គឺជាកម្មវិធីមេរោគដែលអាចលួចទាញយកលេខសម្ងាត់ និងព័ត៌មានសំខាន់ៗពីក្នុងទូរសព្ទរបស់អ្នកប្រើប្រាស់។ ជាមួយនឹងការវាយប្រហារនេះ ជនខិលខូចបានផ្ញើសារដោយអះអាងថា ទូរសព្ទរបស់អ្នកប្រើប្រាស់ត្រូវបានវាយលុកដោយកម្មវិធីមេរោគ FluBot ដោយភ្ជាប់មកជាមួយនូវតំណភ្ជាប់ដើម្បីឱ្យពួកគេទាញយកកម្មវិធីសម្រាប់ធ្វើបច្ចុប្បន្នភាពទូរសព្ទ។ ពេលខ្លះទៀតជនខិលខូចបានផ្ញើសារបោកបញ្ឆោតជនរងគ្រោះថា ពួកគេបានខកខានក្នុងការទទួលបញ្ញើពីក្រុមហ៊ុន ហើយបានណែនាំឱ្យពួកគេចុចនៅលើតំណភ្ជាប់ដើម្បីទាញយកកម្មវិធី រៀបចំការដឹកជញ្ជូនឡើងវិញ។ ដើម្បីការពារពីការវាយប្រហារនេះ…

ជនខិលខូចអាចប្រើមុខងារស្វែងរក AirTag ដែលបានបាត់ ដើម្បីឱ្យអ្នកប្រើប្រាស់ចូលទៅក្នុងគេហទំព័រក្លែងក្លាយ

AirTag គឺជាឧបករណ៍សម្រាប់ស្វែងរកវត្ថុដែលលោកអ្នកងាយនឹងបាត់ ឬភ្លេច មានដូចជាកូនសោរ និងកាបូបជាដើម។ ម្យ៉ាងវិញទៀតឧបករណ៍នេះក៏មានមុខងារដែលអាចឱ្យអ្នកប្រើប្រាស់ស្វែងរក AirTag នៅពេលដែលពួកគេបានភ្លេចនៅកន្លែងណាមួយនោះ។ ជាមួយនឹងមុខងារនេះ អ្នកប្រើប្រាស់អាចបញ្ចូល ពាក្យពេចន៍មួយចំនួន និងលេខទូរសព្ទ ទៅក្នុងគេហទំព័រមួយរបស់ក្រុមហ៊ុន Apple ហើយនៅពេលដែលជនណាម្នាក់បានរកឃើញ AirTag នោះពួកគេអាចស្កេនវាជាមួយនឹងទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Apple ឬ Android…

តើអ្នកដឹងទេផ្លាកសញ្ញាទាំង២នេះ មានន័យយ៉ាងដូចម្តេច?

ផ្លាកសញ្ញាលេខ 1៖ ផ្លាកសញ្ញាផ្លូវកោងទៅស្តាំ សញ្ញានេះប្រើសម្រាប់ឱ្យអ្នកបើកបរប្រុងប្រយ័ត្នមានផ្លូវកោងទៅស្តាំនៅខាងមុខ។ ផ្លាកសញ្ញាលេខ 2៖ ផ្លាកសញ្ញាមានផ្លូវបំបែកកែងទៅខាងឆ្វេង សញ្ញានេះប្រើសម្រាប់ឱ្យអ្នកបើកបរប្រុងប្រយ័ត្នខាងមុខមានផ្លូវបំបែកកែងទៅខាងឆ្វេង។ សម្គាល់៖ ផ្លាកសញ្ញាដែលនៅខាងលើ មានន័យថាធ្វើដំណើរទៅដល់ទីតាំងនោះមុន។ ក្រសួងសូមស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋ ក្នុងការរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ករណីឃើញមានគំនូសសញ្ញាចរាចរណ៍រលុប បង្គោលសញ្ញា…

WhatsApp នឹងបន្ថែមមុខងារដែលអាចផ្ទេរទិន្នន័យរវាងទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS និង Android

នៅពេលដែលអ្នកប្រើប្រាស់ចង់ធ្វើការផ្លាស់ប្ដូរទូរសព្ទពីប្រព័ន្ធប្រតិបត្តិការមួយទៅប្រព័ន្ធប្រតិបត្តិការមួយទៀត ឧបសគ្គដ៏ធំមួយក្នុងការផ្លាស់ប្ដូរនោះគឺ ពួកគេមិនអាចផ្ទេរទិន្នន័យរបស់កម្មវិធី WhatsApp ពីទូរសព្ទចាស់។ ប៉ុន្តែកាលពីម្សិលមិញនេះក្រុមហ៊ុន WhatsApp បានប្រកាសថា នឹងដាក់ឱ្យប្រើប្រាស់មុខងារដែលអាចឱ្យអ្នកប្រើប្រាស់ផ្ទេរទិន្នន័យរវាងទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការខុសគ្នា។ ជាដំបូងក្រុមហ៊ុននឹងបើកឱ្យប្រើមុខងារនេះជាមួយនឹងទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android 10 ឬថ្មីជាងនេះ ដើម្បីផ្ទេរទិន្នន័យពីទូរសព្ទ iPhone មានដូចជា សារ រូបភាព វីដេអូ និង…

កម្មវិធីកម្ចាត់មេរោគ Google Play Protect មិនបានការពារទូរសព្ទរបស់លោកអ្នកបានល្អទេ

កម្មវិធី Google Play Protect ត្រូវបានក្រុមហ៊ុន Google ដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ ២០១៧ កន្លងទៅសម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android ដើម្បីការពារពីកម្មវិធីមេរោគ ហើយនាពេលបច្ចុប្បន្ន កម្មវិធីនេះត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងទូរសព្ទចំនួនប្រមាណ ២.៥ពាន់លានគ្រឿង។ ប៉ុន្តែបើតាមការរកឃើញរបស់ក្រុមហ៊ុន AV-TEST កាលពីពេលថ្មីៗនេះបានបង្ហាញថា Google Play Protect…

ជនខិលខូចកំពុងតែប្រើ URL shortener ដើម្បីវាយលុកជាមួយកម្មវិធីមេរោគ

កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញ ពីការកើនឡើងក្នុងការប្រើប្រាស់ URL shortener ដើម្បីចែកចាយកម្មវិធីមេរោគសម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS និង Android។ URL shortener គឺជាវិធីសាស្រ្តបង្រួញ URL ដែលជាតំណភ្ជាប់របស់គេហទំព័រដើម្បីងាយស្រួលក្នុងការចម្លង ឬដើម្បីអាចផ្ញើតាមរយៈសារដែលមានកំណត់តួអក្សរឱ្យបានខ្លីបំផុតនោះ។ នៅពេលដែលអាសយដ្ឋានរបស់គេហទំព័រត្រូវបានបង្រួញ អ្នកប្រើប្រាស់នឹងពុំអាចមើលឃើញឈ្មោះរបស់គេហទំព័រដើមទាំងស្រុងនោះទេ ដែលនេះអាចឱ្យជនខិលខូចបន្លំផ្ញើតំណភ្ជាប់ទៅគេហទំព័រដែលមានផ្ទុកមេរោគបានយ៉ាងងាយស្រួល។ ជនខិលខូចបានប្រើវិធីនេះដើម្បីបញ្ចូលព្រឹត្តិការណ៍ទៅក្នុងប្រតិទិនរបស់ទូរសព្ទ ដើម្បីឱ្យអ្នកប្រើប្រាស់ចុចនៅលើតំណភ្ជាប់ ដែលមានផ្សព្វផ្សាយពាណិជ្ជកម្ម…

តោះ! ស្វែងយល់អំពីកម្មវិធី Windows 365 របស់ក្រុមហ៊ុន Microsoft

កាលពីម្សិលមិញនេះ ក្រុមហ៊ុន Microsoft បានបង្ហាញអំពីកម្មវិធី Windows 365 ដែលអាចឱ្យអ្នកប្រើប្រាស់ ដំណើរការប្រព័ន្ធប្រតិបត្តិការ Windows 10 តាមរយៈគេហទំព័រ (web browser) មិនត្រឹមតែនៅលើកុំព្យូទ័រដែលមានប្រព័ន្ធប្រតិបត្តិការ MacOS ឬ Linux ថែមទាំងនៅលើ iPad ឬ…