First News៖ ស្លាប់បុរសម្នាក់យ៉ាងរន្ធត់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកសិស្សសាលាអន្តរជាតិប៊ែលធី ជាមួយនិងម៉ូតូ

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តសាលាអន្តរជាតិប៊ែលធី ស្លាកលេខ ភ្នំពេញ 2Y-1247 ជាមួយនិងម៉ូតូសង់ បណ្តាលឲ្យបុរសម្នាក់ស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ករណីនេះកើតឡើងនៅម៉ោង២រសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅចំណុចត្រពាំងអញ្ចាញ​ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

First News៖ ហាយឡែនឌ័រ បុកម៉ូតូមួយគ្រឿង ផ្ដាច់ជីវិតបុរសម្នាក់ នៅខណ្ឌ៧មករា

ភ្នំពេញៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ខណៈនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តហាយឡែនឌ័រ បើកបុកម៉ូតូ pcx មួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាម នៅកន្លែង។ ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១០ និង០៤នាទីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ ១០៧…

First News៖ព័ត៌មានបឋម៖ ខណៈនេះមានអគ្គិភ័យកំពុងឆាបឆេះអាគារសាងសង់ធ្វើក្លឹបកម្សាន្តមួយកន្លែង នៅម្តុំផ្សារឧត្តុង្គ

កណ្តាលៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានអគ្គិភ័យឆាបឆេះអាគារសាងសង់ធ្វើក្លឹបកម្សាន្តមួយកន្លែង កាលពីវេលាម៉ោង២និង១៨នាទី រសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ នៅម្តុំផ្សារឧត្តុង្គ ក្នុងឃុំពញាហ្លូង ស្រុកពញាឭ ខេត្តកណ្តាល សង្ស័យមានមនុស្សជាប់នៅខាងក្នុង។ ព័ត៌មានលម្អិត នឹងផ្សាយជូនបន្តទៀត៕

First News៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅត្បូងឃ្មុំ

ត្បូងឃ្មុំៈ (ព័ត៌មានបឋម) សមត្ថកិច្ចបានប្រាប់ Post News ថា នៅមុននេះបន្តិចមានករណីអគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋ នៅភូមិព្រែកជីក ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ខណៈនេះរថយន្តពន្លត់អគ្គិភ័យ កំពុងចេញអន្តរាគមន៍ហើយ។ ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ៩ និង០៥នាទីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨…

First News៖ សមត្ថកិច្ចជាច្រើននាក់ កំពុងពទ្ធ័ការដ្ឋានមួយកន្លែង សង្ស័យមានអ្នកទោសស្រីម្នាក់កំពុងសម្ងំលាក់ខ្លួន

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈនេះ កម្លាំងមានសមត្ថកិច្ច និងមន្ត្រីពន្ធនាគារម២ កំពុងឡោមពទ័្ធការដ្ឋានមួយកន្លែង សង្ស័យមានអ្នកទោសស្រីដែលមានផ្ទៃពោះ កំពុងសម្ងំលាក់ខ្លួន ខណៈដែលរត់គេចខ្លួនពេលបញ្ជូនពេញពីគុកព្រៃស មកពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យជប៉ុន។ ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រមាណ៥ល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨នេះ ស្ថិតនៅក្នុងខណ្ឌដូនពេញ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

First News៖ រថយន្តដឹកទឹកកករបស់ក្រុមហ៊ុនខ្លាឃ្មុំទឹកកក សង្ស័យដាច់ហ្វ្រាំង​បុករបងក្រសួងធនធានទឹក

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តដឹកទឹកកករបស់ក្រុមហ៊ុនខ្លាឃ្មុំទឹកកកចំនួន១គ្រឿង សង្ស័យដាច់ហ្វ្រាំងបានបុករបងក្រសួងធនធានទឹក និងឧតុនិយម បណ្តាលឲ្យរងការខូចខាត។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយកើតហេតុ ភាគីខាងរថយន្តដឹកទឹកកក កំពុងសម្របសម្រួលគ្នាជាមួយនឹងភាគីខាងក្រសួងធនធានទឹក ដើម្បីដោះស្រាយគ្នាបញ្ចប់រឿង។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

First News៖ ខណៈនេះមានអគ្គិភ័យកំពុងឆាបឆេះព្រះវិហារនៅក្នុងវត្តស្រង៉ែ(ហៅវត្តថ្មី) ខេត្តកំពង់ចាម

កំពង់ចាមៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានករណីអគ្គិភ័យកំពុងឆាបឆេះព្រះវិហារក្នុងវត្តស្រង៉ែ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង១១នាទីល្ងាច ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងវត្តស្រង៉ែ ភូមិស្រង៉ែ ឃុំស្រង៉ែ​ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម។ ពេលនេះ រថយន្តពន្លត់អគ្គិភ័យកំពុងចេញអន្តរាគមន៍ដោយមានការបញ្ជារផ្ទាល់ពីលោកអធិការស្រុកផ្ទាល់។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

First News៖ អ្នកច្រូតស្មៅគោម្នាក់ ប្រទះឃើញសពមនុស្សរលួយសល់តែគ្រោងច្អឹងនៅក្នុងដីឡូត៍មួយកន្លែង​

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា មានបុរសម្នាក់ជាអ្នកដើរច្រូតស្មៅគោ បានប្រទះឃើញសពមនុស្សម្នាក់ រហួយសល់តែគ្រោងច្អឹង នៅក្នុងដីឡូត៍មួយកន្លែង បង្កការភ្ញាក់ផ្អើលនៅម៉ោង២រសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕

First News៖ ខណៈនេះ អគ្គិភ័យកំពុងឆាបឆេះផ្ទះសំណាក់គ្រីស នៅខណ្ឌ៧មករា

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈនេះមានអគ្គិភ័យកំពុងឆាបឆេះផ្ទះសំណាក់គ្រីស ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យកំពុងអន្តរាគមន៍ពន្លត់។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង៣៣នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ៕

First News៖ ស្រ្តីម្នាក់ធ្លាក់ពីលើអគារស្លាប់

ភ្នំពេញៈ តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា នៅមុននេះបន្តិចមានករណីស្រ្តីម្នាក់ បានធ្លាក់ពីលើអគារស្លាប់ នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ១០ និង៥៥នាទីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយនជូនពេលក្រោយ៕