ព័ត៌មានជាតិ

First News៖ ខណៈនេះមានអគ្គិភ័យកំពុងឆាបឆេះព្រះវិហារនៅក្នុងវត្តស្រង៉ែ(ហៅវត្តថ្មី) ខេត្តកំពង់ចាម

កំពង់ចាមៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានករណីអគ្គិភ័យកំពុងឆាបឆេះព្រះវិហារក្នុងវត្តស្រង៉ែ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង១១នាទីល្ងាច ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងវត្តស្រង៉ែ ភូមិស្រង៉ែ ឃុំស្រង៉ែ​ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម។

ពេលនេះ រថយន្តពន្លត់អគ្គិភ័យកំពុងចេញអន្តរាគមន៍ដោយមានការបញ្ជារផ្ទាល់ពីលោកអធិការស្រុកផ្ទាល់។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់