First News៖ អគ្គិភ័យដែលឆេះកំណាត់ក្នុងរោងចក្រ យូនីត បានរលត់ហើយ

កណ្តាលៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈនេះអគ្គិភ័យដែលឆេះកំណាត់ក្នុងរោងចក្រ យូនីត បានរលត់ហើយ ដោយមានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ ចំនួន២រថយន្ត។ ករណីនេះកើតឡើងនៅម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ក្នុងភូមិបាត់តាជី សង្កាត់ព្រែកហូរ ក្រុងខ្មៅ ខេត្តកណ្តាល៕

First News៖ ម៉ូតូ២គ្រឿងពន្លះគ្នា ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ រងរបួសបាក់ជើង

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ២គ្រឿងពន្លះគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ រងរបួសបាក់ជើង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមហានគរ។ ករណីនេះកើតឡើងនៅម៉ោង១និង១៥នាទី រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្រោយផ្សារសុវណ្ណា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ៕

First News៖ ខណៈនេះមានការទុស្សេខ្សែភ្លើងនៅម្តុំសាលារៀនចម្រើនផល

ភ្នំពេញៈ ខណៈនេះមានការទុស្សេខ្សែភ្លើងនៅម្តុំសាលារៀនចម្រើនផល កាលពីវេលាម៉ោង៣និង១២នាទីរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

First News៖ ប្រទះឃើញសពក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ ស្លាប់យ៉ាងអាណោចអាធ័មនៅទីទួលមួយកន្លែង ក្រោយពីបាត់ខ្លួនរយៈពេលប្រហែល៣ថ្ងៃ

តាកែវៈ សមត្ថកិច្ចបានប្រាប់ Post Newsថា មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានការប្រទះឃើញសពក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម នៅលើទីទួលមួយកន្លែង បន្ទាប់ពីក្មេងប្រុសរូបនេះ បានបាត់ខ្លួនរយៈពេលប្រហែល២ទៅ៣ថ្ងៃ ហើយពេលបាត់ខ្លួននោះជនរងគ្រោះបានចេញទៅជាមួយមនុស្ស២នាក់ទៀត។ ករណីនេះកើតឡើងនៅម៉ោង៣និង២០នាទី រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ក្នុងភូមិស្មាន់មុនី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។…

First News៖ បុរសម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ខណៈកំពុងឆក់ត្រី នៅក្បែរវត្តឬស្សីសាញ់

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានករណីបុរសម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ខណៈកំពុងឆក់ត្រី នៅក្បែរវត្តឬស្សីសាញ់។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង១៨នាទីល្ងាច ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅក្បែរវត្តឬស្សីសាញ់ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕ https://youtu.be/bRlpxc9D2BM

First News៖បុរសម្នាក់ ត្រូវចោរឆក់ទូរសព្ទម៉ាកIPhone ទៅបាត់ដោយសុវត្ថិភាពនៅផ្លូវ៦០ម៉ែត្រ

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានករណីបុរសអ្នករត់ម៉ូតូកង់បីម្នាក់ ត្រូវបានចោរធ្វើសកម្មភាពឆក់យកទូរសព្ទម៉ាក IPhone ទៅបាត់ដោយសុវត្ថិភាព បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១រសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងនោះក៏មានការឡាយនៅលើផេក Post News Media ផងដែរ៕

First News៖ ផ្អើលទាំងព្រឹក សង្ស័យខ្យល់គបុរសម្នាក់ ដេកស្លាប់ក្នុងបន្ទប់ជួល នៅសង្កាត់ស្ទឹងមានជ័យ២

ភ្នំពេញៈ តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា នៅមុននេះបន្តិចមានករណីភ្ញាក់ផ្អើលមួយ ខណៈប្រទះឃើញបុរសម្នាក់ ដេកស្លាប់ក្នុងបន្ទប់ជួលទាំងព្រឹក សង្ស័យខ្យល់គ ដោយជនរងគ្រោះ ត្រូវបានគេដឹងថា មានអាយុ ២៨ ឆ្នាំ ជាអ្នករស់នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ៨ និង៥៥នាទីព្រឹកថ្ងៃទី១៦ ខែកក្កដា…

First News៖ សង្ស័យក្មេងលង់ទឹកចំនួន ២នាក់ នៅខណ្ឌដូនពេញ

ភ្នំពេញៈ តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះ កំពុងមានការសង្ស័យថា មានក្មេងចំនួន ២ នាក់បានលង់ទឹក បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះរាវរក ដោយនៅពេលនេះ បានរកឃើញសពម្នាក់ហើយ ខណៈម្ដាយក្មេងរងគ្រោះ សន្លប់ស្ដូកស្ដឹង។ ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ២ និង៤៣នាទីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨…

First News៖ ខណៈនេះ កំពុងមានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅខណ្ឌឬស្សីកែវ

ភ្នំពេញៈ តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះកំពុងមានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនពេលក្រោយ៕

First News៖ បុរសម្នាក់ ចងកសម្លាប់ខ្លួនក្នុងផ្ទះល្វែងមួយកន្លែង កំពុងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ភ្នំពេញៈ មានករណីបុរសម្នាក់ចង.ក​ សម្លាប់ខ្លួនដោយមិនដឹងមូលហេតុ​ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៣និង៥៨នាទី រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងផ្ទះល្វែងមួយកន្លែង ក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ក្នុងនោះក៏មានការឡាយនៅលើផេក Post News Media ផងដែរ៕ https://youtu.be/vrOydn24XJI