First News៖ យន្ដហោះចម្បាំងយោធាមួយគ្រឿង ធ្លាក់នៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង

កូរ៉េៈ តាមសេចក្ដីរាយការណ៍ នៅមុននេះបន្តិច បានឲ្យដឹងថា មានយន្ដហោះចម្បាំងយោធាមួយគ្រឿង បានធ្លាក់នៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨។ យ៉ាងណាមិញមូលហេតុនៃការធ្លាក់យ៉ាងណានោះ គេពុំបានដឹងនៅទ្បើយទេ៕

First News៖ ខណៈនេះអគ្គិភ័យ កំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅព្រៃវែង

ព្រៃវែងៈ ខណៈនេះ កំពុងមានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅភូមិស្រីស្នួល​ ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ៩ និង៥៥ នាទីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នៅពេលនេះរថយន្តពន្លត់អគ្គិភ័យ កំពុងចេញអន្តរាគមន៍ហើយ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនពេលក្រោយ៕

First News៖ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅក្រុងព្រៃវែង​ ស្លាប់មនុស្សម្នាក់

ព្រៃវែងៈ សមត្ថកិច្ច បានប្រាប់ Post News ថា ខណៈនេះ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យមានមនុស្សស្លាប់ម្នាក់ នៅភូមិ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ១០ និង៤៨ នាទីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨…

First News! ករណីផ្ទុះសេខ្សែភ្លើងនៅក្រោយផ្សារសំណង់១២ ក្នុងសង្កាត់ទឹកល្អក់ទី៣

ភ្នំពេញ: មុននេះបន្តិចមានករណីផ្ទុះសេខ្សែភ្លើងខ្លាំងដែលអាចរាលដាលនៅក្រោយផ្សារសំណង់១២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ព័ត៌មានលំអិតនឹងផ្សាយបន្តនៅពេលក្រោយ អាចទស្សនាផ្សាយផ្ទាល់លើ Facebook Post News Media

First News៖ ចង.កស្លាប់ទាំងព្រឹក មិនទាន់ស្គាល់អត្តសញ្ញាណ!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ ក្រោយពីប្រទះឃើញសពបុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ​ទាំងព្រឹក។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង២៤នាទីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។ ក្នុងនោះក៏មានការឡាយនៅលើផេកPost News Media ផងដែរ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

First News៖ បុកស្លាប់ទៀតហើយ នៅផ្លូវជាតិលេខ៣!

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរ៉ឺម៉កកង់បី បណ្តាលឲ្យមនុស្សស្លាប់នៅនឹងកន្លែង។ កើតហេតុនៅ៩និង៥០នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ២​​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតយើងនិងផ្សាយជូនបន្តទៀត៕

First News៖​ បុកស្លាប់ទៀតហើយ! រថយន្តបុកអ្នកដើរឆ្លងផ្លូវស្លាប់ នៅផ្លូវជាតិលេខ៦ ​

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកអ្នកដើរឆ្លងផ្លូវស្លាប់នៅនឹងកន្លែង។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៦ ​​ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតយើងនិងផ្សាយជូនបន្តទៀត៕

First News៖ សាហាវ! ធ្លាក់ពីលើរន្ទា ជុងចម្រឹងដែក សង្ស័យស្លាប់យ៉ាងអាសូរ!

ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយ ខណៈដែលមានបុរសម្នាក់ បានឡើងបាញ់សង្ក័សី ស្រាប់តែរលំបះជើងរន្ទា ធ្លាក់ជនរងគ្រោះជង់នឹងចម្រឹងដែកខាងក្រោម សង្ស័យស្លាប់បាត់បង់ជីវិត។ ហេតុការណ៍នេះកើតឡើងនៅម៉ោង ៨ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ក្នុងខណ្ឌឬស្សីកែវ៕ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ក្នុងនោះក៏មានការឡាយនៅលើផេក Post News Media ផងដែរ៕

First News៖ សង្ស័យ រលូតកូន​ចេញ ហើយមិនយកចេញពីចិញ្ចើមផ្លូវ ត្រូវរថយន្តកិនខ្ទាតឈាមពេញផ្លូវ!

ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយ សង្ស័យ រលូតកូន​ចេញ ហើយមិនយកចេញពីចិញ្ចើមផ្លូវ ត្រូវរថយន្តកិនខ្ទាតឈាមពេញផ្លូវ នៅចំណុចផ្លូវជាតិលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ក្នុងនោះក៏មានការឡាយនៅលើផេក Post News Media ផងដែរ៕

First News៖ ម៉ូតូ២គ្រឿងបុកគ្នា ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ នៅខណ្ឌជ្រោយចង្វារ!

​ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ២គ្រឿងបុកគ្នា ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ នៅវេលាម៉ោង៩និង៥៥នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតយើងនិងផ្សាយជូនបន្តទៀត ក៏មានផ្សាយនៅលើផេក Post News Media ផងដែរ៕