First News៖ ខណៈនេះ កំពុងមានអគ្គិភ័យឆាបឆេះ នៅខណ្ឌព្រែកព្នៅ

ភ្នំពេញៈ តាមសេចក្ដីរាយការណ៍នៅមុននេះបន្តិច បានឲ្យដឹងថា ខណៈនេះកំពុងមានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅសង្កាត់គោរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ៤ និង ៤៤ នាទីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនពេលក្រោយ៕

​First News៖ អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅក្រុងសិរីសោភណ្ឌ!

បន្ទាយមានជ័យៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះ មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ​ទៅសៀមរាប ​ក្នុងក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ។ ភ្លាមៗកម្លាំងសមត្ថកិច្ចបានចេញអន្តរាគមន៍ផងដែរ។ ព័ត៌មានលម្អិតយើងនិងផ្សាយជូនបន្តទៀត៕

​First News៖ រថយន្តកិនក្មេងស្រីម្នាក់ស្លាប់ នៅខណ្ឌឫស្សីកែវ

ភ្នំពេញៈ មានករណីរថយន្តកិនក្មេងស្រីអាយុ១ឆ្នាំកន្លះ បណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ នៅតាមផ្លូវបេតុង ភូមិគីឡូម៉ែត្រលេខ៧ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតយើងនិងផ្សាយជូនបន្តទៀត៕

​First News៖ ខណៈនេះ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅតាកែវ!

តាកែវៈ ខណៈនេះ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង កើតហេតុនៅម៉ោង៤និង១០នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ នៅផ្សារប៉ាងឬស្សី ភូមិព្រៃញឹក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។ ហើយឡានទឹកកំពុងចេញអន្តរាគមន៍ភ្លាមៗផងដែរ ព័ត៌មានលម្អិតយើងនិងផ្សាយជូនបន្តទៀត៕

First News៖ ឃាតក ដែលសម្លាប់ស្ត្រីម៉ាស្សានៅខណ្ឌចំការមនម្សិលមិញចាប់បានហើយ!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះ ឃាតក ដែលសម្លាប់ស្ត្រីម៉ាស្សានៅខណ្ឌចំការមនម្សិលមិញ ចាប់បានហើយនិងកំពុងធ្វើការសាកសួរ៕

First News៖ ខណៈនេះមានរថយន្តស៊េរីទំនើប៤គ្រឿងនិងម៉ូតូ១គ្រឿង បុកបន្តកន្ទុយគ្នារបួស២នាក់

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តស៊េរីទំនើប៤គ្រឿង និងម៉ូតូ១គ្រឿង បានបុកបន្តកន្ទុយគ្នា បណ្តាលឲ្យមនុស្ស២នាក់ដែលជិះម៉ូតូរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង៣៧នាទី រសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវជាតិលេខ៦អា សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។ ព័ត៌មានលម្អិតនឹងផ្សាយជូនបន្តទៀត…

​First News៖ ខណៈនេះ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅស្រុកត្បូងឃ្មុំ!

ត្បូងឃ្មុំៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង។ ហេតុការណ៍កើតឡើងនៅម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ នៅឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ហើយខណៈនេះឡានទឹកបានចេញអន្តរាគមន៍ភ្លាមៗផងដែរ ព័ត៌មានលម្អិតPost News និងផ្សាយជូនបន្តទៀត៕

First News៖ ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ ​រថយន្ត ប៉ះគ្នាជាមួយនិងម៉ូតូ​ បណ្ដាលឲ្យមានអ្នកស្លាប់ និងរបួស

កំពង់ចាមៈ ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ រវាង​រថយន្តប៉ះគ្នាជាមួយនិងម៉ូតូ​ បណ្ដាលឲ្យមានអ្នកស្លាប់ និងរបួស។ ហេតុការណ៍នេះ បានកើតទ្បើងវេលាម៉ោង ៣ និង៣០ នាទីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវជាតិលេខ៦​ នៅ​ភូមិបាធាយ​ ឃុំបាធាយ ស្រុកបាធាយ​ ខេត្តកំពង់ចាម សម្រាប់ព័ត៌មានលម្អិត Post News…

First News៖ ខណៈនេះមានករណីឆាបកំប៉ុងហ្គាសឆេះទុយោ ផ្ទុះបែកកញ្ចក់បង្អួច របួសស្រាល២នាក់!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានករណី ឆាបកំប៉ុងហ្គាស ឆេះទុយោ ផ្ទុះបែកកញ្ចក់បង្អួច បណ្តាលឲ្យមនុស្ស២នាក់របួសស្រាល ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យចុះមកបាញ់ពន្លត់។ ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង១០នាទីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅភូមិកៀនឃ្លាំង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយក៏មានការឡាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕

​First News៖ ករណីគ្រោះថ្នាក់ចរាចរណ៍ សង្ស័យស្លាប់មនុស្ស២នាក់ នៅខណ្ឌពោធិ៍សែនជ័យ

​ភ្នំពេញៈ មានករណីករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូរ៉ឺម៉កសង្ស័យស្លាប់​មនុស្ស២នាក់។ កើតហេតុនៅវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតយើងនិងផ្សាយជូនបន្តទៀត៕