First News៖ ប្រទះឃើញសពបុរសម្នាក់​ដេកស្លាប់ទាំងព្រឹក!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ខណៈនេះមានករណីបុរសម្នាក់ ខ្យល់គដេកស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលនៅម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះជួល ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រជធានីភ្នំពេញ។ ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត ក្នុងនោះក៏មានការឡាយនៅលើផេក Post News Media ផងដែរ៕

First News៖ សត្វក្របី ដេញវាត់ព្រះសង្ឃដែលកំពុងបិណ្ឌបាត បណ្តាលឲ្យសុគតមួយរំពេច!

ព្រៃវែងៈ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់Post Newsថា ខណៈនេះមានករណី សត្វក្របីមួយក្បាល បានដេញវាត់ព្រះសង្ឃ១អង្គ ដែលកំពុងនិមន្តបិណ្ឌបាត បណ្តាលឲ្យសុគតភ្លាមៗមួយរំពេច។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២ និង៤២នាទី ថ្ងៃត្រង់ទី៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចបរិវេណវត្តព្រៃខ្លា ​ឃុំព្រៃខ្លា ស្រុកមេសាង ខេត្តព្រៃវែង។ ពេលនេះសមត្ថកិច្ចកំពុងតែពិនិត្យនៅកន្លែងកើតហេតុ ចំណែកព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕

First News៖ រថយន្តក្រុងកាពីតូល បុករះរថយន្តស្ទូច និងកាមរី ស្លាប់៤នាក់ និង៥នាក់ទៀតរបួស នៅផ្លូវជាតិលេខ៥!!!

ពោធិ៍សាត់ៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្តក្រុង របស់ក្រុមហ៊ុនកាពីតូល​ បុកជាមួយរថយន្តកាមរី បន្តទៅបុករថយន្តស្ទូច ពេញទំហឹង បណ្តាលឲ្យមនុស្ស១០នាក់ ស្លាប់និងរបួស។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង១៦នាទីល្ងាច ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៥ ភូមិសារវន្ត័ ឃុំស្នារអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់។…

​First News៖ អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋ នៅស្រុកឧដុង្គ!

​កំពង់ស្ពឺៈ តាមសេចក្តីរាយការណ៍មកថា​ មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨ និង០៤នាទីយប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ នៅក្នុងឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ព័ត៌មានលម្អិតPost News និងផ្សាយជូនបន្តទៀត៕

First News៖ រថយន្តកិនស្លាប់មនុស្សម្នាក់ នៅលើស្ពានព្រះមុន្នីវង្ស!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តមួយគ្រឿង បានបុកម៉ូតូ២គ្រឿង និងកិនមនុស្សម្នាក់ជាប់ក្រោមកង់រថយន្តយ៉ាងរន្ធត់។ ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង៣០នាទី សៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅលើស្ពានព្រះមុន្នីវង្ស ទឹកដីខណ្ឌចំការមន ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

First News៖ អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅក្រុងប៉ោយប៉ែត!

បន្ទាយមានជ័យៈ តាមសេចក្តីរាយការណ៍មកថា ខណៈនេះ ​មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨ និង៥៥នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ព័ត៌មានលម្អិត Post News និងផ្សាយជូនបន្តទៀត៕

First News៖ ឡិចស៊ីសស៊េរីទំនើប៣៥០ ​បុកម៉ូតូ សង្ស័យ​ស្លាប់បុរសចំណាស់ម្នាក់ នៅ​ផ្លូវជាតិលេខ៥!

​កំពង់ឆ្នាំងៈ តាមសេចក្តីរាយការណ៍មកថា ខណៈនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រថយន្តឡិចស៊ីសស៊េរីទំនើប៣៥០ បុកម៉ូតូ បណ្តាលឲ្យ​បុរស​ចំណាស់ម្នាក់សង្ស័យស្លាប់​។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១ និង៣នាទីព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥ នៅម្តុំផ្សារក្បាលថ្នល់ ភូមិក្បាលថ្នល់ ឃុំសែប ​ស្រុកកំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង។ ព័ត៌មានលម្អិតPost News…

First News៖ រថយន្តដឹកខ្សាច់បុកម៉ូតូ ក្រឡាប់ធ្លាក់ចូលទឹក នៅផ្លូវជាតិលេខ៣​!

​កណ្តាលៈ តាមសេចក្តីរាយការណ៍មកថា ខណៈនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រថយន្តដឹកខ្សាច់បុកម៉ូតូ បណ្តាលឲ្យក្រឡាប់ធ្លាក់ចូលទឹកទាំងម៉ូតូនិងរថយន្ត មានអ្នករងរបួស។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០ និង២០នាទីព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ព័ត៌មានលម្អិតPost News និងផ្សាយជូនបន្តទៀត៕

First News៖ បុកគ្នាស្លាប់ទៀតហើយ នៅខាងលិចផ្សារអង្គស្នួល!

កណ្តាលៈ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត និងម៉ូតូសង់០១៧ បានបុកគ្នាពេញទំហឹងបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងរន្ធត់ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅខាងលិចផ្សារអង្គស្នួល ផ្លូវជាតិលេខ៤ នៅភូមិពើប ស្រុកអង្គស្នួល ខេត្តកណ្តាល។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ៕

​First News៖ អគ្គិភ័យឆេះ​អាគារមួយកន្លែង នៅខណ្ឌដូនពេញ

ភ្នំពេញៈ តាមសេចក្តីរាយការណ៍មកថា មានករណីអគ្គិភ័យកំពុងឆាបឆេះ​អាគារមួយកន្លែង​។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ​នៅម្តុំផ្សារស៊ីឡឺប ​សង្កាត់ចតុមុខ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិត Post News និងផ្សាយជូនបន្តទៀត៕