ព្រៃវែងៈ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់Post Newsថា ខណៈនេះមានករណី សត្វក្របីមួយក្បាល បានដេញវាត់ព្រះសង្ឃ១អង្គ ដែលកំពុងនិមន្តបិណ្ឌបាត បណ្តាលឲ្យសុគតភ្លាមៗមួយរំពេច។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២ និង៤២នាទី ថ្ងៃត្រង់ទី៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចបរិវេណវត្តព្រៃខ្លា ឃុំព្រៃខ្លា ស្រុកមេសាង ខេត្តព្រៃវែង។
ពេលនេះសមត្ថកិច្ចកំពុងតែពិនិត្យនៅកន្លែងកើតហេតុ ចំណែកព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕
មតិយោបល់