ពោធិ៍សាត់ៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្តក្រុង របស់ក្រុមហ៊ុនកាពីតូល បុកជាមួយរថយន្តកាមរី បន្តទៅបុករថយន្តស្ទូច ពេញទំហឹង បណ្តាលឲ្យមនុស្ស១០នាក់ ស្លាប់និងរបួស។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង១៦នាទីល្ងាច ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៥ ភូមិសារវន្ត័ ឃុំស្នារអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ពេលនេះសមត្ថកិច្ចកំពុងតែចុះទៅអន្តរាគមន៍ និងបញ្ជាក់ថា ពេលនេះមានមនុស្ស៤នាក់ស្លាប់ និង៥នាក់ទៀតរបួស (ភាគីខាងរថយន្តក្រុង) និងភាគីរថយន្តកាមរី របួសធ្ងន់ម្នាក់ ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕
មតិយោបល់