First News៖ គ្រោះថ្នាក់ចរាចរណ៍​ សង្ស័យមានស្លាប់និងរបួស៤នាក់ នៅស្រុកភ្នំស្រួច!

​កំពង់ស្ពឺៈ តាមសេចក្តីរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង​សង្ស័យរវាងរថយន្តនិងរថយន្ត។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ទី៤ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៤ នៅម្តុំស្រែថ្លុង ផ្លូវឡើងទៅកំពង់សោម ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ព័ត៌មានលម្អិត Post News និងផ្សាយជូនបន្តទៀត៕

First News៖ បុកស្លាប់ទៀតហើយ នៅផ្លូវ២១៧!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋមពីភ្នាក់ងារ Post News បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងរន្ធត់ កាលពីវេលាម៉ោងជិត៤រសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ព័ត៌មានលម្អិតយើងនឹងផ្សាយបន្តទៀត ក្នុងនោះក៏មានការឡាយនៅលើផេក Post News…

First News៖ ប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹក នៅខណ្ឌឬស្សីកែវ!

​ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា ខណៈនេះ មានករណីប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹកទន្លេ។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧​ សង្កាត់ស្វាយប៉ាក​ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិត Post News និងផ្សាយជូនបន្តទៀត ក៏មានការផ្សាយផ្ទាល់នៅលើផេក…

​First News៖ មុននេះបន្តិច ម៉ូតូជិះបុករថយន្តពីក្រោយ សង្ស័យ​​ស្លាប់៣នាក់ នៅស្រុកស្នួល!

​ក្រចេះ: តាមសេចក្តីរាយការណ៍មកថា មុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយម៉ូតូ១គ្រឿងជិះបុករថយន្តពីក្រោយពេញទំហឹង សង្ស័យមានអ្នក​ស្លាប់៣នាក់។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ នៅឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ ព័ត៌មានលម្អិត Post News និងផ្សាយជូនបន្តទៀត៕

First News៖ រថយន្តហាយទ្បែនឌ័រ បែកកង់ក្រទ្បាប់សង្កត់លើម៉ូតូ នៅកំពង់ស្ពឺ

កំពង់ស្ពឺៈ នៅមុននេះបន្តិចវេលាម៉ោងប្រហែល ២ និង២០ នាទីរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ មានករណីរថយន្តហាយទ្បែនឌ័រ បែកកង់ក្រទ្បាប់សង្កត់លើម៉ូតូ ជិះគ្នាពីរនាក់ឪពុក និងកូន សង្ស័យរបួសធ្ងន់រហូតស្លាប់បាត់បង់ជីវិត នៅចំណុចភូមិដីក្រហម ឃុំរកាកោះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូននៅពេលក្រោយ៕

First News៖ រថយន្តក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុនTPI បុករះចូលផ្ទះប្រជាពលរដ្ឋ ផ្អើលទាំងយប់ នៅផ្លូវ ៣៧១!

​ភ្នំពេញៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា ខណៈនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡុកស៊ីម៉ងត៍ ក្រុមហ៊ុនTPI បុករះចូលផ្ទះប្រជាពលរដ្ឋ ផ្អើលទាំងយប់ តែសំណាងល្អមិនមានអ្នករងរបួសឡើយ។ ហេតុការណ៍កើតឡើងនៅចេលាម៉ោង៩យប់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ។ ព័ត៌មានលម្អិត Post…

First News៖ រថយន្ត គាហួត ហ្គាស បុកម៉ូតូស្លាប់ម្នាក់ នៅតាមបណ្តោយផ្លូវជាតិលេខ១!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកហ្គាស របស់ក្រុមហ៊ុន គា ហួត ហ្គាស បានបុកជាមួយនឹងម៉ូតូពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងរន្ធត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែករថយន្តបានបើករត់ចូលក្នុងភូមិសាស្ត្រ…

First News៖ ខណៈនេះកម្មកររោងចក្រក្រុមហ៊ុនម៉េងដាហ្វូតវៀរ អ៊ីនដាសស្រ្ទីលកូអិធីឌី កំពុងធ្វើកូតកម្ម នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ ខណៈនេះមានករណីកម្មករក្រុមហ៊ុនម៉េងដាហ្វូតវៀរ អ៊ីនដាសស្រ្ទីលកូអិធីឌី កំពុងធ្វើកូតកម្ម ដោយមានការបិទផ្លូវផងដែរ កើតហេតុនៅវេលម៉ោងប្រហែល ៩ ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ទីតាំងស្ថិតសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូននៅពេលក្រោយ (មានការផ្សាយផ្ទាល់នៅហ្វេសប៊ុក Post News…

​First News៖ ​អគ្គិភ័យកំពុងឆេះផ្ទះយ៉ាងសន្ធោសន្ធៅ នៅក្រុងតាខ្មៅ!

​ភ្នំពេញៈ តាមសេចក្តីរាយការណ៍​មកថា មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅម្តុំមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ព័ត៌មានលម្អិត Post News និងផ្សាយជូនបន្តទៀត៕

First News៖ ទុស្សេខ្សែភ្លើងក្នុងបន្ទប់ខុនដូរដែលកំពុងសាងសង់ក្នុងបុរី៩៩៩ ក្បែរមន្ទីរពេទ្យរុស្ស៊ី ​

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណៈនេះមានករណីទុស្សេខ្សែភ្លើងនៅក្នុងខុនដូរជាន់ទី៩ ដែលកំពុងសាងសង់ក្នុងបុរី៩៩៩ បង្កជាផ្កាភ្លើងផ្អើលដល់ប្រជាពរដ្ឋ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ២៧១ ជាប់ក្បែរមន្ទីរពេទ្យរុស្ស៊ី ក្នុងខណ្ឌចំការមន។ ព័ត៌មានលម្អិតយើងនឹងផ្សាយបន្តទៀត៕