យន្តហោះចម្បាំង ត្រូវបានបាញ់ទម្លាញ់ នៅស៊ីរី

អ៊ីស្រាអែលៈ ប្រភពពីយោធា បាននិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែល ត្រូវបានបាញ់ទម្លាក់ បន្ទាប់ពីប្រតិបត្តិការប្រឆាំងនឹងទីតាំងទ័ពរបស់អ៊ីរ៉ង់ នៅប្រទេសស៊ីរី ខណៈដែលពីទ្បុតយន្តហោះ មានសុវត្ថិភាព។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយមុននេះបន្តិចនាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨៕

First News៖ ខណៈនេះអគ្គិភ័យ កំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅខណ្ឌពោធិ៏សែនជ័យ

ភ្នំពេញៈ ខណៈនេះ កំពុងមានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅខាងក្រោយសាលាសង្កាត់ចោមចៅ២ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។ ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ១០ និង៤២ នាទីព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅពេលនេះសមត្ថកិច្ច កំពុងចេញអន្តរាគមន៍ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូននៅពេលក្រោយ៕

First News៖ ខណៈនេះ មានករណីគោយន្តកន្ត្រៃបុកគ្នា រងរបួសជាច្រើននាក់

ក្រចេះ: តាមសេចក្ដីរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងគោយន្តកន្ត្រៃបុកគ្នា បណ្ដាលឲ្យរងរបួសមនុស្សជាច្រើននាក់។ ហេតតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ៣ និង១០ រសៀល ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅផ្លូវជាតិលេខ៧A ភូមិក្បាលត្រាច ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ខណៈនេះ សមត្ថកិច្ចកំពុងចុះអន្តរាគមន៍…

First News៖ អគ្គិភ័យ កំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅខណ្ឌដូនពេញ

ភ្នំពេញៈ ខណៈនេះ មានអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ហេតុការណ៍នេះ កើតទ្បើងវេលាម៉ោង ១០ និង៥៥ នាទីព្រឹក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ខណៈនេះទ្បានទឹក កំពុងចេញអន្តរាគមន៍ហើយ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនពេលក្រោយ៕…

អ៊ុយក្រែន បាញ់សាកល្បងមីស៊ីលគ្រូសថ្មី នៅមូលដ្ឋានលើដី

អ៊ុយក្រែនៈ​ ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិរបស់អ៊ុយក្រែន (NSDC) បាននិយាយថា រដ្ឋាភិបាលក្រុង kiev កាលពីថ្ងៃអង្គារ បានបាញ់សាកល្បងមីស៊ីលគ្រូស ដែលផលិតក្នុងស្រុក។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយ NSDC បានឲ្យដឹងថា មីស៊ីលនេះ អាចមានលទ្ធភាពវាយប្រហារដែនអាកាសពីទីតាំងលើដី…

Update៖ មនុស្សស្លាប់កើតទ្បើងដល់ ៣១ នាក់ ក្នុងករណីអគ្គិភ័យឆេះមន្ទីរពេទ្យ នៅកូរ៉េខាងត្បូង

កូរ៉េៈ ក្រុមពន្លត់អគ្គីភ័យនៅកន្លែងកើតហេតុ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣១ នាក់ ត្រូវបានស្លាប់ បន្ទាប់ពីអគ្គីភ័យឆាបឆេះមន្ទីរពេទ្យមួយ ស្ថិតនៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។ អគ្គីភ័យនេះ បានកើតឡើងនៅវេលាម៉ោង ៧និង ៣០ នាទីព្រឹក (ម៉ោង…

អគ្គិភ័យឆេះមន្ទីរពេទ្យមួយនៅកូរ៉េខាងត្បូង សម្លាប់មុស្ស ១៥ នាក់ និងរងរបួស ៤០ នាក់

កូរ៉េៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក YTN បានរាយការណ៍នៅថ្ងៃសុក្រនេះថា យ៉ាងហោចណាស់មនុស្ស ១៥ នាក់ ត្រូវបានគេអះអាងថា ស្លាប់បាត់បង់ជីវិត ខណៈដែល ៤០ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងអគ្គីភ័យឆេះមន្ទីរពេទ្យមួយ នៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។ អគ្គីភ័យនេះ បានកើតឡើងនៅវេលាម៉ោង…

យោធាអ៊ីរ៉ង់ ចាប់ផ្តើមធ្វើសមយុទ្ធ នៅច្រកសមុទ្រនៃកោះ Hormuz

អ៊ីរ៉ង់ៈ ប្រព័ន្ធមានព័ត៌មានក្នុងស្រុក បានរាយការណ៍ថា យោធាអ៊ីរ៉ង់ បានចាប់ផ្តើមធ្វើសមយុទ្ធប្រចាំឆ្នាំរបស់ពួកគេ នៅច្រកសមុទ្ររបស់កោះ Hormuz ជាយុទ្ធសាស្ត្រ និងផ្លូវទឹកដ៏សំខាន់ សម្រាប់ផ្នែកសេដ្ឋកិច្ច ដែលជាទីតាំងបំបែកឈូងសមុទ្រពែក្ស ចេញពីឈូងសមុទ្រអូម៉ង់។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។ សមយុទ្ធដែលមានការរង់ចាំអស់ជាយូរមកនេះ មានឈ្មោះថា Mohammad…

First News៖ ផ្អើលទាំងព្រឹក រថយន្ត ពន្លះម៉ូតូ ស្លាប់ និងរបួស ៣ នាក់

ភ្នំពេញៈ នៅមុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្សពីរនាក់ និងរបួសម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ៨ និង៤៥ នាទីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ស្ថិតភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

រុស្ស៊ី ចាប់ផ្តើមបញ្ជូនប្រព័ន្ធការពារមីស៊ីលដែនអាកាស S-400 ទៅប្រទេសចិន

រុស្ស៊ីៈ ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថ្ងៃព្រហស្បតិ៍នេះថា យោធារុស្ស៊ី បានចាប់ផ្តើមប្រគល់ប្រព័ន្ធការពារមីស៊ីល S-400 ទៅឲ្យប្រទេសចិន ដោយការផ្ដល់នេះ បានស្ថិតនៅក្រោមកិច្ចសន្យារវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាជាមួយគ្នា កាលពីឆ្នាំ ២០១៤ កន្លងទៅ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយមុននេះបន្តិចនៅថ្ងៃទី១៨ ខែមករា…