ព័ត៌មានអន្តរជាតិ

អគ្គិភ័យឆេះមន្ទីរពេទ្យមួយនៅកូរ៉េខាងត្បូង សម្លាប់មុស្ស ១៥ នាក់ និងរងរបួស ៤០ នាក់

កូរ៉េៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក YTN បានរាយការណ៍នៅថ្ងៃសុក្រនេះថា យ៉ាងហោចណាស់មនុស្ស ១៥ នាក់ ត្រូវបានគេអះអាងថា ស្លាប់បាត់បង់ជីវិត ខណៈដែល ៤០ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងអគ្គីភ័យឆេះមន្ទីរពេទ្យមួយ នៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។

អគ្គីភ័យនេះ បានកើតឡើងនៅវេលាម៉ោង ៧និង ៣០ នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅមន្ទីរពេទ្យ Sejong ក្នុងទីក្រុង Milyang របស់ខេត្ត Gyeongsang ដែលវាបានចាប់ផ្តើមឆាបឆេះពីបន្ទប់សង្គ្រោះបន្ទាន់ នៅជាន់ទី ១ របស់មន្ទីរពេទ្យ។

មកទល់ពេលនេះ ប្រតិបត្តិការសង្គ្រោះកំពុងដំណើរការ ហើយមូលហេតុដែលនាំឲ្យមានអគ្គិភ័យនេះ នៅពុំទាន់ដឹងនៅទ្បើយទេ៕

មតិយោបល់