ព័ត៌មានអន្តរជាតិ

Update៖ មនុស្សស្លាប់កើតទ្បើងដល់ ៣១ នាក់ ក្នុងករណីអគ្គិភ័យឆេះមន្ទីរពេទ្យ នៅកូរ៉េខាងត្បូង

កូរ៉េៈ ក្រុមពន្លត់អគ្គីភ័យនៅកន្លែងកើតហេតុ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣១ នាក់ ត្រូវបានស្លាប់ បន្ទាប់ពីអគ្គីភ័យឆាបឆេះមន្ទីរពេទ្យមួយ ស្ថិតនៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។

អគ្គីភ័យនេះ បានកើតឡើងនៅវេលាម៉ោង ៧និង ៣០ នាទីព្រឹក (ម៉ោង ក្នុងស្រុក) នៅមន្ទីរពេទ្យ Sejong ក្នុងទីក្រុង Milyang របស់ខេត្ត Gyeongsang ដែលវាបានចាប់ផ្តើមឆាបឆេះពីបន្ទប់សង្គ្រោះបន្ទាន់ នៅជាន់ទី ១ របស់មន្ទីរពេទ្យ។

ក្រុមមន្ត្រីក្នុងប្រទេស បាននិយាយថា មនុស្សប្រហែល ៤០ នាក់បានរងរបួស ដោយមាន ១១ នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយបើតាមរបាយការណ៍ បានបញ្ជាក់ថា មានអ្នកជំងឺប្រហែល ២០០ នាក់ បានស្ថិតនៅខាងក្នុងអគារនោះ។

មកទល់ពេលនេះ ប្រតិបត្តិការសង្គ្រោះកំពុងដំណើរការ ហើយមូលហេតុដែលនាំឲ្យមានអគ្គិភ័យនេះ នៅពុំទាន់ដឹងនៅទ្បើយទេ៕

មតិយោបល់