អ៊ីរ៉ង់ៈ ប្រព័ន្ធមានព័ត៌មានក្នុងស្រុក បានរាយការណ៍ថា យោធាអ៊ីរ៉ង់ បានចាប់ផ្តើមធ្វើសមយុទ្ធប្រចាំឆ្នាំរបស់ពួកគេ នៅច្រកសមុទ្ររបស់កោះ Hormuz ជាយុទ្ធសាស្ត្រ និងផ្លូវទឹកដ៏សំខាន់ សម្រាប់ផ្នែកសេដ្ឋកិច្ច ដែលជាទីតាំងបំបែកឈូងសមុទ្រពែក្ស ចេញពីឈូងសមុទ្រអូម៉ង់។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។
សមយុទ្ធដែលមានការរង់ចាំអស់ជាយូរមកនេះ មានឈ្មោះថា Mohammad Rasoulallah បានបង្ហាញពីភាពតានតឹង រវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដែលធ្លាប់បានប៉ះទង្គិចគ្នានៅទីតាំងនោះកាលពីអតីតកាល។
ដោយសមយុទ្ធនេះ មានរយៈពេលពីរថ្ងៃ ដែលមានការចូលរួមទាំងទាហាន កងទ័ពជើងទឹក និងអាកាសរបស់អ៊ីរ៉ង់។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺពុំមានវត្តមានកងឆ្មាំបដិវត្តន៍ ដែលជាកងកម្លាំងយោធាដ៏មានឥទ្ធិពល ដើម្បីការពារសាធារណរដ្ឋអ៊ិស្លាមពីការគំរាមកំហែងទាំងក្រៅ និងក្នុងប្រទេសរបស់ពួកគេទេ៕
សូមជំរាបថា នាវានុយក្លេអ៊ែរអ៊ីរ៉ង់ បានបាញ់រ៉ុកកែត និងមីស៊ីលទៅកាន់គោលដៅរបស់សត្រូវ ហើយក៏បានអនុវត្តការវាយប្រហារនាវាសត្រូវផងដែរ៕
មតិយោបល់