ស្វែងយល់ពីមេរោគ​ Spam និងផលប៉ះពាល់ចំពោះអីុម៉ែលលោកអ្នក

ប្រិយមិត្តភាគច្រើនប្រហែលជាមិនធ្លាប់បានដឹងទេថា អ្វីទៅជាមេរោគ Spam តែ​ប្រហែល​ជាធ្លាប់រងការអុក​ឡុកពីវាដោយមិនដឹងខ្លួនហើយ។ តាមពិតទៅ Spam គឺមេរោគម្យ៉ាង មានសកម្មភាពក្នុងរូបភាពផ្សេងៗតាមប្រព័ន្ធសារអេឡិច​ត្រូនិច Email ហើយវាពិបាកនឹងធ្វើការកត់សម្គាល់ដឹង ឬបែកចែកជាមួយសារ​អីុម៉ែលពិតប្រាកដណាស់។ នៅពេលឆ្លងចូលក្នុងអីុម៉ែលរបស់លោកអ្នក វានឹងបង្កផលប៉ះពាល់ច្រើន ហួសពីការ​រំពឹងទុក បើគ្មានវិធានការទប់ស្កាត់ណាមួយឱ្យមានប្រសិទ្ធភាពទេនោះ។ ដូច្នេះ ការយល់ដឹងពីវាឱ្យបានច្បាស់​ នឹងអាចជួយឱ្យលោកអ្នកមានការប្រយ័ត្នប្រយែង រកវិធីទប់ស្កាត់ និងជៀសផុតពីផលប៉ះពាល់ផ្សេងៗបាន។…

ប្រើអីុម៉ែលរាល់ថ្ងៃ តើដឹងអត់វាដំណើរការយ៉ាងដូចម្តេច?

ជាការពិតណាស់ អ៉ីម៉ែល ឬសារអេឡិចត្រូនិកដែលលោកអ្នកប្រើសព្វថ្ងៃ គឺជាឧបករណ៍ទំនាក់ទំនងក្នុងប្រតិបត្តិការអាជីវកម្មដែលមិនអាចខ្វះបានសម្រាប់អ្នកមានមុខងារវិជ្ជាជីវៈផ្សេងៗ។ ខណៈលោកអ្នកភាគច្រើនប្រហែលជួបប្រទះរួចមកហើយនូវបញ្ហាសារអីុម៉ែលរបស់ខ្លួនមិនអាចផ្ញើចេញទៅដល់ភាគីម្ខាងទៀតដែលជាអ្នកទទួល ឬក៏មិនអាចទទួល​ពីដៃគូម្ខាងទៀតដែលជាអ្នកផ្ញើមក។ ទាក់ទងទៅនឹងបញ្ហានេះ អ្នកបច្ចេកទេសព័ត៌មានវិទ្យារបស់ក្រុមហ៊ុន MaxBit នឹងធ្វើការបកស្រាយតាមរយៈប្រព័ន្ធអនឡាញ YouTube ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ មិថុនា វេលាម៉ោង ១០ ព្រឹក។ ដូច្នេះ ដើម្បីទទួលបានចំណេះដឹងលម្អិតទាក់ទងទៅនឹងកម្មវិធីនេះ សូមប្រិយមិត្តចុះឈ្មោះចូលរួមតាមរយៈតំណភ្ជាប់នេះ…

របៀបប្រើប្រព័ន្ធ Sale Management ដែលម្ចាស់អាជីវកម្ម និងអ្នកទីផ្សារចង់ដឹង

Sale Management System គឺជាប្រព័ន្ធកម្មវិធីមួយ ដែលត្រូវបានរ​ចនា និងបង្កើតឡើងសម្រាប់ជួយសម្រួលដល់ម្ចាស់អាជីវកម្ម ក៏ដូចជាអ្នកទីផ្សារ ក្នុងការគ្រប់គ្រងទិន្នន័យផ្នែកលក់ និងអតិថិជនរបស់ខ្លួន ឱ្យមានប្រសិទ្ធភាព និងចំគោលដៅ។ ដូច្នេះ ចង់ដឹងថាតើប្រព័ន្ធគ្រប់គ្រងការលក់នេះ ផ្តល់អត្ថប្រយោជន៍ និងមានរបៀបប្រើប្រាស់យ៉ាងណានោះ សូមប្រិយមិត្តទស្សនាវីដេអូបង្ហាញពីតំណាងក្រុមហ៊ុន MaxBit តាមរយៈការចុចលើតំណរភ្ជាប់នេះ Sale Managment System។

សេវាកម្មបង្ហោះគេហទំព័រ (Web Hosting)

ម្ចាស់អាជីវកម្មឆ្លាតវៃជាច្រើនបានប្រើប្រាស់គេហទំព័រ និងប្លុកផ្សេងៗដើម្បីផ្សព្វ ផ្សាយទៅកាន់អតិថិជនរបស់ពួកគាត់ដែលមានស្រាប់ និងអតិថិជនដែលមិនទាន់បានស្គាល់ក្រុមហ៊ុនរបស់ពួកគាត់។ ខណៈពេលដែលម្ចាស់អាជីវកម្មភាគច្រើនមើលឃើញពីតម្លៃនៃការបង្កើតគេហទំព័រ និងប្លុកសម្រាប់ធ្វើការផ្សព្វផ្សាយអំពីក្រុមហ៊ុន ឬ​​​ក៍មុខរបរពួកគាត់​ ដូចច្នេះហើយទើបគាត់ត្រូវតែយល់ដឹងអំពីសារ​សំខាន់ក្នុងការជ្រើសរើស​បណ្តាញ Hosting ដែលល្អជាងគេ ហើយអាចជឿទុកចិត្តបានថា ព័ត៌មានលំអិតអំពីអាជីវកម្មក្រុមហ៊ុនអាចផ្សព្វផ្សាយទៅដល់អតិជិជនរបស់គាត់។ ដូច្នេះយើងត្រូវគិតដល់ចំណុចសំខាន់ៗជាច្រើនមុននឹងធ្វើការជ្រើស​រើស។ តើអ្នកត្រូវសម្រេចចិត្តដូចម្តេចដើម្បីជ្រើសរើស Web Hosting ដែលល្អសម្រាប់លោកអ្នក? តើមានលក្ខណៈពិសេសកម្រិតណានៃការបញ្ជូនទិន្នន័យ និងការផ្ទុកទិន្ន​ន័យនៅតែជាបញ្ហាចោទសំខាន់សម្រាប់លោកអ្នកទៀតដែរឬទេ? ប្រភេទនៃសេវាបង្ហោះ​ (Hosting)មួយណា…