ប្រិយមិត្តភាគច្រើនប្រហែលជាមិនធ្លាប់បានដឹងទេថា អ្វីទៅជាមេរោគ Spam តែប្រហែលជាធ្លាប់រងការអុកឡុកពីវាដោយមិនដឹងខ្លួនហើយ។ តាមពិតទៅ Spam គឺមេរោគម្យ៉ាង មានសកម្មភាពក្នុងរូបភាពផ្សេងៗតាមប្រព័ន្ធសារអេឡិចត្រូនិច Email ហើយវាពិបាកនឹងធ្វើការកត់សម្គាល់ដឹង ឬបែកចែកជាមួយសារអីុម៉ែលពិតប្រាកដណាស់។
នៅពេលឆ្លងចូលក្នុងអីុម៉ែលរបស់លោកអ្នក វានឹងបង្កផលប៉ះពាល់ច្រើន ហួសពីការរំពឹងទុក បើគ្មានវិធានការទប់ស្កាត់ណាមួយឱ្យមានប្រសិទ្ធភាពទេនោះ។ ដូច្នេះ ការយល់ដឹងពីវាឱ្យបានច្បាស់ នឹងអាចជួយឱ្យលោកអ្នកមានការប្រយ័ត្នប្រយែង រកវិធីទប់ស្កាត់ និងជៀសផុតពីផលប៉ះពាល់ផ្សេងៗបាន។
ខាងក្រោមនេះ គឺជាវីដេអូបទបង្ហាញស្តីពីមេរោគ Spam ផលប៉ះពាល់ និងដំណោះស្រាយក្នុងការទប់ស្កាត់វា មិនឱ្យឆ្លងចូលសារអីុម៉ែលរបស់លោកអ្នក ដែលផ្តល់ដោយក្រុមវិស្វករបណ្តាញរបស់ក្រុមហ៊ុន MaxBIT៖
១- ការណែនាំពីមេរោគ Spam
https://www.youtube.com/watch?v=rPH5sz1h7q0
២– ដំណោះស្រាយចំពោះមេរោគ Spam
https://www.youtube.com/watch?v=cmCZhzmXA_g
សម្រាប់ព័ត៌មានបន្ថែម ប្រិយមិត្តអាចចូលទៅកាន់គេហទំព័រ www.maxbit.com ដើម្បីទាក់ទងជាមួយក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុន MaxBIT បាន៕
មតិយោបល់