ជាការពិតណាស់ អ៉ីម៉ែល ឬសារអេឡិចត្រូនិកដែលលោកអ្នកប្រើសព្វថ្ងៃ គឺជាឧបករណ៍ទំនាក់ទំនងក្នុងប្រតិបត្តិការអាជីវកម្មដែលមិនអាចខ្វះបានសម្រាប់អ្នកមានមុខងារវិជ្ជាជីវៈផ្សេងៗ។
ខណៈលោកអ្នកភាគច្រើនប្រហែលជួបប្រទះរួចមកហើយនូវបញ្ហាសារអីុម៉ែលរបស់ខ្លួនមិនអាចផ្ញើចេញទៅដល់ភាគីម្ខាងទៀតដែលជាអ្នកទទួល ឬក៏មិនអាចទទួលពីដៃគូម្ខាងទៀតដែលជាអ្នកផ្ញើមក។
ទាក់ទងទៅនឹងបញ្ហានេះ អ្នកបច្ចេកទេសព័ត៌មានវិទ្យារបស់ក្រុមហ៊ុន MaxBit នឹងធ្វើការបកស្រាយតាមរយៈប្រព័ន្ធអនឡាញ YouTube ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ មិថុនា វេលាម៉ោង ១០ ព្រឹក។
ដូច្នេះ ដើម្បីទទួលបានចំណេះដឹងលម្អិតទាក់ទងទៅនឹងកម្មវិធីនេះ សូមប្រិយមិត្តចុះឈ្មោះចូលរួមតាមរយៈតំណភ្ជាប់នេះ MaxBit Free Online Training June 2017 ឬចូលទៅកាន់អាសយដ្ឋាន www.maxbit.com.kh ប្រសិនបើជួបមានបញ្ហា ហើយចង់ស្វែងរកការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ ជាមួយក្រុមការងារបច្ចេកទេសរបស់ MaxBit៕

មតិយោបល់