លោកអ្នកដែលប្រើកម្មវិធី Microsoft Azure គួរតែធ្វើការផ្លាស់ប្ដូរលេខសម្ងាត់

កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពបច្ចេកវិទ្យាបានរកឃើញ ភាពចន្លោះប្រហោងនៅក្នុងកម្មវិធី Azure ដែលអាចឱ្យជនខិលខូចចូលទៅក្នុងគណនីរបស់អ្នកប្រើប្រាស់បាន។ លោក Ariel Zelivansky ដែលជាអ្នកស្រាវជ្រាវនៅក្រុមហ៊ុន Palo Alto បានបញ្ជាក់ថា ក្រុមការងាររបស់ពួកគាត់អាចចូលទៅក្នុងផ្នែកមួយចំនួនរបស់គណនីអ្នកប្រើប្រាស់ រាប់បញ្ចូលទាំងកន្លែងផ្ទុកកម្មវិធីដែលគេហៅថា containers នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Reuters។ ការជ្រៀតចូលនេះអាចឱ្យជនខិលខូចលួចទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់។ ទោះបីជាពុំទាន់មានការជ្រៀតចូលតាមរយៈភាពចន្លោះប្រហោងនេះក្ដី ក្រុមហ៊ុន Microsoft…

ប្រយ័ត្ន! សូមកុំបើកឯកសារប្រភេទ .DOCX ដែលបានទទួលពីប្រភពមិនច្បាស់លាស់

ក្រុមហ៊ុន Microsoft បានផ្សព្វផ្សាយព្រមានអ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងការវាយប្រហារតាមរយៈឯកសារប្រភេទ .DOCX ដែលអាចឱ្យជនខិលខូចជ្រៀតចូលទៅក្នុងកុំព្យូទ័ររបស់អ្នកប្រើប្រាស់បានពីចម្ងាយ។ ភាពចន្លោះប្រហោងនេះ មានលេខសម្គាល់ CVE-2021-40444 ហើយត្រូវបានរកឃើញថា មានភាពប៉ះពាល់ទៅលើកំព្យូទ័រដែលមានប្រព័ន្ធប្រតិបត្តិការ Windows Servers ចាប់ពីជំនាន់ឆ្នាំ 2008 និង Windows 7 ដល់ Windows 10។…

ប្រយ័ត្នល្បិចលួចលេខសម្ងាត់គណនី ដោយប្រើប្រាស់ Microsoft Forms!

  នាយកដ្ឋានព័ត៌មានវិទ្យា៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នេះ ក្រុមការងារទទួលបាននូវសេចក្តីរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋ អំពីករណីទទួលបានសារ (សារ SMS ឬសារកម្មវិធីទំនាក់ទំនងសង្គម) ពីជនអនាមិក ដែលស្នើសុំពួកគេធ្វើការបំពេញ Form ស្ទង់មតិតាមរយៈ Microsoft Forms។ បន្ទាប់ពីការស្រាវជ្រាវ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា បានរកឃើញថាជាករណីវាយប្រហារប្រភេទ…

អ្នកប្រើប្រាស់សេវាកម្ម PayPal គួរតែមានការប្រុងប្រយ័ត្នជាមួយនឹងការបោកបញ្ឆោតថ្មី

កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា មានអ្នកប្រើប្រាស់មួយចំនួនដែលប្រើសេវាកម្ម PayPal បានទទួលអុីមែលបោកបញ្ឆោត (Phishing) ដើម្បីលួចយកព័ត៌មានផ្ទាល់ខ្លួន។ PayPal គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្ទេរឬបង់លុយអនឡាញ តាមរយៈអុីមែលដោយមិនចាំបាច់ឱ្យលេខគណនី ឬលេខប័ណ្ណឥណទានទៅអ្នកទទួលលុយ។ នៅក្នុងអុីមែលបោកបញ្ឆោតនេះជនខិលខូចបានស្នើសុំឱ្យអ្នកប្រើប្រាស់ឆាត (live chat) ជាមួយនឹងក្រុមហ៊ុនដើម្បីដោះស្រាយបញ្ហាមួយចំនួន។ ដើម្បីឱ្យអ្នកប្រើប្រាស់មានការជឿជាក់ ពួកគេបានភ្ជាប់មកជាមួយនូវតំណភ្ជាប់ពិតប្រាកដជាច្រើនរបស់ក្រុមហ៊ុន។ ប៉ុន្តែនៅពេលដែលអ្នកប្រើប្រាស់ចុចនៅលើតំណភ្ជាប់ដើម្បីចាប់ផ្ដើមឆាត វានឹងភ្ជាប់ទៅនឹងប្រព័ន្ធឆាត ដែលអាចឆ្លើយឆ្លងជាមួយនឹងជនរងគ្រោះបានដោយស្វ័យប្រវត្តិ។…

Microsoft ព្រមានពីការបោកបញ្ឆោត តាមរយៈ Phishing ជាមួយនឹងការច្នៃប្រឌិត

កាលពីចុងសប្ដាហ៍កន្លងទៅនេះក្រុមហ៊ុន Microsoft បានចេញការណែនាំថ្មីដល់អ្នកប្រើប្រាស់កម្មវិធី Office 365 ឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងការបោកបញ្ឆោតតាមរយៈ Phishing ដែលជនខិលខូចបានប្រើអាសយដ្ឋានអុីមែលដែលមើលទៅគួរឱ្យជឿទុកចិត្តបាន។ បើតាមការរកឃើញរបស់ក្រុមហ៊ុន ជនខិលខូចបានក្លែងបន្លំឈ្មោះនិងអាសយដ្ឋានអ្នកផ្ញើ ឱ្យស្រដៀងគ្នាទៅនឹងឈ្មោះរបស់ក្រុមហ៊ុនពិតប្រាកដដើម្បីគេចវេសពីកម្មវិធីទប់ស្កាត់អុីមែល Phishing របស់ក្រុមហ៊ុន។ ពាក្យពេចន៍មួយចំនួនដែលជនខិលខូចបានប្រើនៅក្នុងអុីមែលទាំងនោះមានដូចជា ‘file share’, ‘Staff Reports’, ‘Bonuses’ និង…

Microsoft បានបន្ថែមមុខងារ Safe Links សម្រាប់កម្មវិធី Teams ដើម្បីការពារពីការបោកបញ្ឆោតតាមរយៈ Phishing

ដោយសារតែការប្រើប្រាស់កម្មវិធី Video Conferencing សម្រាប់កិច្ចប្រជុំនៅតែមានតម្រូវការខ្ពស់ ក្រុមហ៊ុនជាច្រើនតែងតែបន្ថែមមុខងារថ្មីៗដើម្បីទាក់ទាញអតិថិជនឱ្យងាកមកប្រើកម្មវិធីរបស់ពួកគេ។ កាលពីពេលថ្មីៗនេះក្រុមហ៊ុន Microsoft ក៏បានបន្ថែមមុខងារ Safe Links សម្រាប់កម្មវិធី Teams ដើម្បីជួយការពារអ្នកប្រើប្រាស់ពីការបោកបញ្ឆោតតាមរយៈ Phishing ដែលនៅតែជាបញ្ហាដ៏ធំមួយសម្រាប់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន។ Phishing គឺជាពាក្យដែលគេប្រើសំដៅទៅលើល្បិចដែលជនអនាមិកប្រើដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់ក្នុងការលួចយកទិន្នន័យ ឬក៏លេខសម្ងាត់តាមរយៈតំណភ្ជាប់ក្លែងក្លាយ។ កម្មវិធីនេះនឹងស្កេនទៅលើតំណភ្ជាប់នៅពេលដែលលោកអ្នកចុចវា ជាជាងក្នុងពេលដែលលោកអ្នកទទួលបានតំណភ្ជាប់។…

សហរដ្ឋ​អាមេរិក​និងសម្ព័ន្ធមិត្ត​ កំពុង​តែ​ចោទប្រកាន់​​ប្រទេស​ចិន​ថា ​ដែលកំពុង​ជួល​អ្នក​លួច​ព័ត៌មាន​តាម​កុំព្យូទ័រ​

សហរដ្ឋ​អាមេរិក​និង​ប្រទេស​មួយ​ចំនួន​ទៀត​ កំពុង​តែ​ចោទប្រកាន់​ក្រសួង​សន្ដិសុខ​រដ្ឋ​របស់​ប្រទេស​ចិន​ថា ​កំពុង​ជួល​អ្នក​លួច​ព័ត៌មាន​តាម​កុំព្យូទ័រ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​លួច​ព័ត៌មាន​លើ​កុំព្យូទ័រ​នៅ​ទូទាំង​សាកលលោក ដែល​ការណ៍​នេះ​ ផ្ដល់​ផលប្រយោជន៍​ដល់​អ្នក​លួច​ព័ត៌មាន​ដោយ​ផ្ទាល់។ សកម្មភាព​ទាំង​នោះ​រួមមាន​ទាំង​ប្រតិបត្តិការ​ជំរិត​ទារ​ប្រាក់​ពី​ក្រុមហ៊ុន​ឯកជន​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​បង់​ប្រាក់​រាប់​លាន​ដុល្លារ​ដើម្បី​ជា​ថ្នូរ​នឹង​ការណ៍​ដែល​អាច​ចូល​ទៅ​ប្រើប្រាស់​ទិន្នន័យ​របស់​ខ្លួន​វិញ​បាន។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុមមន្ត្រី​សហរដ្ឋ​អាមេរិក។ សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​អង្គការ​អូតង់ សហភាព​អឺរ៉ុប ចក្រភព​អង់គ្លេស ជប៉ុន កាណាដា អូស្ត្រាលី និង​នូវែលហ្សេឡង់ កាល​ពី​ថ្ងៃ​ចន្ទម្សិលមិញ ​បាន​ស្តី​បន្ទោស​ចិន​ចំពោះ​ការ​លួច​យក​ព័ត៌មាន​តាម​កុំព្យូទ័រ​កាល​ពី​ខែ​មីនា ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​រាប់​ម៉ឺន​តាមរយៈ​កម្មវិធី Microsoft Exchange។ នេះ​…

តោះ! ស្វែងយល់អំពីកម្មវិធី Windows 365 របស់ក្រុមហ៊ុន Microsoft

កាលពីម្សិលមិញនេះ ក្រុមហ៊ុន Microsoft បានបង្ហាញអំពីកម្មវិធី Windows 365 ដែលអាចឱ្យអ្នកប្រើប្រាស់ ដំណើរការប្រព័ន្ធប្រតិបត្តិការ Windows 10 តាមរយៈគេហទំព័រ (web browser) មិនត្រឹមតែនៅលើកុំព្យូទ័រដែលមានប្រព័ន្ធប្រតិបត្តិការ MacOS ឬ Linux ថែមទាំងនៅលើ iPad ឬ…

ក្រុមហ៊ុន Microsoft បានធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់ទាក់ទងនឹងបញ្ហា PrintNightmare

កាលពីម្សិលមិញនេះក្រុមហ៊ុន Microsoft បានធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់មួយ ដើម្បីធ្វើការកែសម្រួលភាពចន្លោះប្រហោងនៅក្នុងកម្មវិធី Windows Print Spooler ដែលត្រូវបានគេថាឱ្យឈ្មោះថា PrintNightmare (CVE-2021-34527) ហើយវាប៉ះពាល់ទៅលើកុំព្យូទ័រទាំងអស់ដែលមានប្រព័ន្ធប្រតិបត្តិការ Windows។ តាមការរកឃើញរបស់អ្នកស្រាវជ្រាវបានបង្ហាញថា ភាពចន្លោះប្រហោងនេះអាចឱ្យជនអនាមិកចូលទៅគ្រប់គ្រងកុំព្យូទ័ររបស់អ្នកប្រើប្រាស់ពីចម្ងាយបាន (remote code execution-RCE) ដោយពួកគេអាចបញ្ចូលកម្មវិធី បង្កើតអ្នកប្រើប្រាស់ថ្មី និងធ្វើការផ្លាស់ប្ដូរទិន្នន័យបានទៀតផង។…

តោះ! ស្វែងយល់អំពីបច្ចេកវិទ្យា DNS-over-HTTPS ឬ DoH

នៅពេលដែលលោកអ្នកចង់ចូលទៅក្នុងគេហទំព័រណាមួយនោះ កុំព្យូទ័រត្រូវតែធ្វើការស្វែងរក និងផ្ទៀងផ្ទាត់អាសយដ្ឋាន IP (IP address) ជាមួយនឹងឈ្មោះរបស់គេហទំព័រ (domain name) ដែលលោកអ្នកបានវាយបញ្ចូល។ ដោយសារតែទិន្នន័យដែលបានផ្លាស់ប្ដូរក្នុងការផ្ទៀងផ្ទាត់នេះមិនត្រូវបានអុីនគ្រីបនោះ វាអាចឱ្យក្រុមហ៊ុនផ្ដល់សេវាកម្មអុីនធឺណិត (ISP) និងក្រុមហ៊ុនពាក់ព័ន្ធផ្សេងៗទៀត អាចមើលឃើញគេហទំព័រទាំងអស់ដែលអ្នកប្រើប្រាស់បានចូលទៅមើល។ ដើម្បីជួយការពារទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ ក្រុមហ៊ុនបង្កើតកម្មវិធី web browser មួយចំនួនមានដូចជា…