ព័ត៌មានជាតិ

Microsoft OneDrive អាចដំណើរការបានដោយផ្ទាល់ជាមួយនឹងកុំព្យូទ័រ Macs ដែលប្រើ Apple Silicon

ក្រុមហ៊ុន Microsoft បានចាប់ផ្តើមធ្វើការកែសម្រួលកម្មវិធី OneDrive របស់ខ្លួនសម្រាប់កុំព្យូទ័រ M1 Mac តាំងពីខែមិថុនា ឆ្នាំ២០២១ ហើយរំពឹងថានឹងអាចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំនោះ ប៉ុន្តែកម្មវិធីនេះមិនត្រូវបានដាក់ឱ្យប្រើប្រាស់ដូចការរំពឹងទុកនោះទេ។

ទើបតែថ្ងៃចន្ទសប្តាហ៍នេះ ក្រុមហ៊ុន Microsoft បានប្រកាសថាឥឡូវនេះកម្មវិធី OneDrive អាចដំណើរការបានដោយផ្ទាល់ជាមួយនឹងកុំព្យូទ័រ Macs ដែលប្រើ Apple Silicon ដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ Rosetta 2។ ការកែសម្រួលនេះនឹងធ្វើឱ្យកម្មវិធី OneDrive ដំណើរការលឿន និងមានប្រសិទ្ធភាពជាងមុនជាមួយនឹង Macs ចុងក្រោយបង្អស់ ដោយសារកម្មវិធីបកប្រែ Rosetta 2 នឹងមិនត្រូវបានទាមទារទៀតទេ។

ទន្ទឹមនឹងគ្នានេះដែរក្រុមហ៊ុន Microsoft ក៏កំពុងសាកល្បងដាក់ឱ្យប្រើប្រាស់មុខងារ Folder Backup (ត្រូវបានគេស្គាល់ផងដែរថាជា “Folder Move”) សម្រាប់កុំព្យូទ័រ Mac ដែលអាចឱ្យអ្នកប្រើប្រាស់ចម្លងឯកសារដែលមាននៅក្នុង Desktop Folder និង Documents Folder ពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយទៀតតាមរយៈកម្មវិធី OneDrive។ ក្រុមហ៊ុន Microsoft និយាយថា មុខងារនេះមានប្រយោជន៍ណាស់ ជាពិសេសសម្រាប់ក្រុមហ៊ុននិងស្ថាប័ននានា ព្រោះពួកគេអាចផ្តល់កុំព្យូទ័រថ្មីដល់បុគ្គលិកជាមួយនឹងឯកសារទាំងអស់របស់ពួកគេដែលបានបញ្ចូលរួចជាស្រេចសម្រាប់ប្រើប្រាស់ភ្លាមៗ។ ទោះជាយ៉ាងណាក្ដី មុខងារនេះអាចប្រើបានតែនៅលើ macOS Monterey 12.1 នាពេលបច្ចុប្បន្ន៕

មតិយោបល់