សូក្រាត ត្រូវបានគេចាត់ទុកជាទស្សនវិទូម្នាក់ដែលបានបើកសម័យកាលទស្សនៈវិជ្ជារបស់ទ្វីបអ៊ឺរ៉ុបតាំងពីប្រមាណជា ២៥ សត្សវតមកហើយ។មានអ្នកខ្លះបានប្រៀបធៀបទៅជាមួយ ខុងជឺ ទស្សនវិទូរបស់ចិន។ គាត់ល្បីដោយសារគាត់យល់ថា ទស្សនវិជ្ជា ប្រៀបបីដូចជាការស្រាវជ្រាវនិង មានភាពចាំបាច់សំរាប់ការរស់នៅរបស់មនុស្សលោក, គាត់ជាគំរូដ៏អស្ចារ្យមួយសំរាប់មនុស្សជាតិអំពីភាពមានជំនឿជាក់លើខ្លួនឯង ព្រោះគាត់បានយកការស្លាប់របស់គាត់ជាសន្យាធានាដើម្បីរក្សា សច្ចភាពអោយបានរស់រានក្នុងពិភពលោកយើង។ អ្វីដែលកូនសិស្សរបស់គាត់បានដឹង និង ការបង្រៀនរបស់គាត់គឺបានមកពីការពិភាក្សាជជែងវែកញែក,ពេលខ្លះបានបង្ហាញលក្ខណៈយ៉ាងច្បាស់ ពេលខ្លះមានភាពស្រមើលស្រមៃខ្ពស់នេះត្រូវបានគេដឹងតាមរយៈ ប្លាតុង និង សៀវភៅ…
មតិយោបល់