ខណៈវត្តមានស្មាតហ្វូនបំពាក់បច្ចេកវិទ្យាអុិនធើណែត 5G ហាក់ឋិតក្នុងភាពស្រពិចស្រពិលនៅឡើយនោះ ក្រុមហ៊ុន Intel បានប្រកាសថា ខ្លួននឹងពាំនាំបច្ចេកវិទ្យាអិុនធើណែតមហាសែនលឿននេះ ទៅកាន់កុំព្យូទ័រយួរដៃនៅឆមាសទីពីរឆ្នាំ ២០១៩។
គម្រោងនេះ ត្រូវបានក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិកឱ្យដឹងបន្ថែមថា នឹងធ្វើឡើងក្រោមកិច្ចសហការជាមួយក្រុមហ៊ុនផលិតកុំព្យូទ័រធំៗដូចជា Microsoft, Dell, HP, និង Lenono ដើម្បីពាំយកប្រព័ន្ធ Windows សម្រាប់កុំព្យូទ័រយួរដៃដែលគាំទ្រជាមួយបច្ចេកវិទ្យា 5G តាមរយៈម៉ូឌឹម XMM 8000 របស់ខ្លួន។
គួរបញ្ជាក់ថា បច្ចេកវិទ្យាស្តង់ដារ 5G ត្រូវបានរចនាឡើងដើម្បីផ្តល់នូវបទពិសោធនៃការតភ្ជាប់ទៅកាន់ប្រព័ន្ធអិុនធើណែតកម្រិតមួយផ្សេងទៀត ដែលពុំធ្លាប់មាននាពេលបច្ចុប្បន្ន ដូចជាការតភ្ជាប់ទៅកាន់ពិភពនិម្មិតប្រចក្ស VR គ្រប់ពេលគ្រប់ទីកន្លែង ឬកម្រិតល្បឿនទាញយកទិន្នន័យពីអិុនធើណែត ២៥០ Mbps ជាដើម។
បន្ថែមពីលើប្រព័ន្ធ 5G ក្រុមហ៊ុន Intel ក៏នឹងបង្ហាញពីកុំព្យូទ័រយួរដៃគំរូដំបូងដែលបំពាក់សមត្ថភាព WiFi ស្តង់ដា 802.11ax ដែលអាចគាំទ្រល្បឿនអិុនធើណែតកម្រិត ៦ Gbps ផងដែរ៕
ប្រភពព័ត៌មានៈ engadget
មតិយោបល់