ថៅកែក្រុមហ៊ុន Amazon លោក Jeff Bezos បានថ្លែងតាមរយៈកាសែត The Washington Post ថា លោកចង់បង្កើតឱ្យមានសេវាកម្មដឹកជញ្ជូនទំនិញទៅកាន់ឋានព្រះចន្ទ ដើម្បីជាការបើកឱ្យអាមេរិកទៅជាន់ដីទីនោះម្តងទៀត ចាប់តាំងពីអវកាសយានិក Eugene Cernan បានដាក់ជើងលើកដំបូងក្នុងឆ្នាំ ១៩៧២។
អ្នករាយការណ៍ព័ត៌មានរបស់ The Washington Post លោក Christian Davenport បានស្រង់សម្តីម្ចាស់ក្រុមហ៊ុនអវកាសឯកជន Blue Origin រូបនេះថា លោកគ្រោងនឹងប្រើប្រាស់យាន Blue Origin ថ្មី ដែលអាចចម្លងបន្ទប់ដាក់ឥវ៉ាន់បានទម្ងន់ប្រមាណ ៥ តោន ចុះចតលើប៉ូលខាងត្បូងនៃផែនភពព្រះចន្ទ។
លោកសង្ឃឹមថា អង្គការ NASA នឹងជួយជំរុញឱ្យគម្រោងដែលគ្រោងនឹងចាប់ផ្តើមឱ្យបានមុនឆ្នាំ ២០២០ នេះ អាចសម្រចទៅបាន ហើយវានឹងផ្តល់សេវាដឹកជញ្ជូនទំនិញ ឬសម្ភារផ្សេងៗដែលមនុស្សត្រូវការដើម្បីតាំងទីនៅទីនោះ។
នៅក្នុងសារអេឡិចត្រូនិកមួយផ្ញើទៅកាន់កាសែត Daily លោក Benzos បាននិយាយថា «វាល្មមដល់ពេលដែលអាមេរិកត្រឡប់ទៅជាន់ដីឋានព្រះចន្ទម្តងទៀតហើយ ហើយម្តងនេះ គឺទៅស្នាក់នៅតែម្តង!»
ការប៉ុនប៉ងទៅតាំងទីលំនៅក្រៅភពផែនដីនេះដែរ ត្រូវបានគេជឿថា ពិតជាអាចទៅរួចយ៉ាងពិតប្រាកដ នៅថ្ងៃអនាគតដ៏ខ្លីខាងមុខ ប៉ុន្តែ វាអាចធ្វើទៅបានសម្រាប់តែការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តប៉ុណ្ណោះ ពោលគឺ មិនមែនសម្រាប់ការរស់នៅធម្មតានោះទេ។
គួរបញ្ជាក់ថា នៅក្នុងអណត្តិលោក Obama មហិតាក្នុងការដាក់អណនិគមលើឋានព្រះចន្ទ មិនសូវត្រូវបានអើពើប៉ុន្មាននោះទេ ដែលខុសពីក្នុងសម័យរដ្ឋបាលរបស់លោក Donald Trump ដែលគឺជឿថា នឹងអាចមានការជំរុញដំណើរការទៅមុខបានយ៉ាងឆាប់រហ័ស និងចំណាយទុនកាន់តែតិច៕
ប្រភពព័ត៌មានៈ theverge, rt
មតិយោបល់