អាមេរិកៈ ក្រុមហ៊ុន Samsung បានផ្ដល់ជម្រើសពីរដល់អតិថិជនរបស់ខ្លួន ដែលប្រើប្រាស់ Galaxy Note 7 ក្នុងការផ្លាស់ប្ដូរយកទូរស័ព្ទថ្មី បន្ទាប់ពីមានបញ្ហារហូតដល់ប្រកាសប្រមូលមកវិញនៅទូទាំងពិភពលោក ដែលសរុបទាំងអស់មាន ២.៥លានគ្រឿង។
Samsung បានផ្ដល់ជម្រើសទី១ ដល់អតិថិជនគឺអាចយក Galaxy Note 7 មកប្ដូរយក Samsung Galaxy J ចំណែកជម្រើសទី២ គឺអាចយកមកប្ដូរយក Galaxy S7 ឬ Galaxy S7 edge ប៉ុន្តែសម្រាប់ Accessories ផ្សេងៗ ដូចជាកាស ប្រហែលជាមានលក្ខខណ្ឌផ្សេងទៀត។ អ្នកប្រើ Samsung Galaxy Note 7 ភាគច្រើនមិនព្រមទទួលយកការដោះដូរនេះនោះទេ និងបានទាមទារឲ្យ Samsung ផ្ដល់ជម្រើសថ្មីដល់ពួកគេ។
គួរបញ្ជាក់ផងដែរថា កាលពីដើមខែនេះ អ្នកប្រើប្រាស់ Galaxy Note 7 នៅកូរ៉េខាងត្បូង បានរាយការណ៍មកថា ស្មាតហ្វូនរបស់គាត់បានផ្ទុះឆេះខណៈពេលកំពុងសាកថ្ម ហើយប៉ុន្មានថ្ងៃបន្ទាប់ នៅអូស្ត្រាលី ក៏កើតមានករណីដូចគ្នានេះទៀត ទើប Samsung ប្រកាសប្រមូលមកវិញទាំងអស់ និងបានបញ្ជាក់ថា មូលហេតុដែលផ្ទុះឆេះនោះ មកពីថ្ម៕
មតិយោបល់