ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតបានថ្នាំញៀន១៦កញ្ចប់

ភ្នំពេញ: កម្លាំងនគរបាលខណ្ឌទួលគោក ដឹកនាំដោយលោក ស៊ឹម ពិសិដ្ឋ អធិការរងនគរបាលខណ្ឌទួលគោក ដឹកនាំកម្លាំងជាច្រើននាក់ចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ២នាក់ រួចបន្តទៅធ្វើការឆែកឆេរទីតាំងផ្ទុក និងចែកចាយគ្រឿងញៀនមួយកន្លែងទៀត ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដោយប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ដែលជាអ្នកប្រើប្រាស់ ហើយនាំគ្នាមកទិញថ្នាំនៅម្តុំស្រែកលាភ ដែលនៅចំណុចទីតាំងខាងលើ កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃត្រង់ទី៤ ខែមិនា ឆ្នាំ២០១៧ ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់បានហើយនោះ នៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃដដែល សមត្ថកិច្ចបានបន្តទៅឆែកឆេរទីតាំងផ្ទុក និងចែកចាយមួយកន្លែងទៀត ស្ថិតនៅផ្លូវរថភ្លើង ក្រុម៥៤ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ដកហូតបានថ្នាំញៀនចំនួន១៦កញ្ចប់ ក្នុងនោះមាន៣កញ្ចប់ធំ និង១៣កញ្ចប់តូច ផងដែរ។

ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕

//youtu.be/vIYwgFwvPHg

មតិយោបល់