តើលោកអ្នកកំពុងជួបបញ្ហាអេក្រង់ទូរសព្ទ iPhone 7/ 7 Plus របស់ខ្លួន ឆ្លើយតបការប៉ះបញ្ជាពីម្រាមដៃមិនបានល្អឬ? មិនចាំបាច់បារម្ភពេកទេ ព្រោះបញ្ហានេះអាចដោះស្រាយបានដោយងាយតាមគន្លឹះខាងក្រោម៖
- សូមប្រាកដថា ម្រាមដៃរបស់លោកអ្នកស្អាត ហើយស្ងួតជានិច្ច ព្រោះបើវាសើម ឬប្រលាក់ អេក្រង់មិនអាចឆ្លើយតបការប៉ះបញ្ជាបានល្អនោះទេ។
- សូមពិនិត្យមើលស្រទាប់ផ្លាស្ទិកការពារអេក្រង់។ ប្រសិនបើវាឆ្កូត ឬសឹកខ្លាំង អេក្រង់ប្រាកដជាមិនអាចចាប់សញ្ញាពីម្រាមដៃបានល្អឡើយ ចំពោះផលិតផលផ្លាស្ទិកការពារមួយចំនួន។ ដូច្នេះ សូមផ្លាស់ប្តូរផ្លាស្ទិកនោះចេញ ហើយសម្អាតផ្ទៃអេក្រង់ជាមួយក្រណាត់ទន់ៗ បន្ទាប់មក សាកចុចបញ្ជាលើអេក្រង់ម្តងទៀត ថាតើវាដំណើរការធម្មតាហើយឬនៅ។
- កម្មវិធីមួយចំនួនដែលលោកអ្នកទាញយកពី AppStore អាចនឹងមានបញ្ហាជាមួយអេក្រង់ 3D Touch របស់ iPhone 7/ 7 Plus។ ម្លោះហើយ លោកអ្នកត្រូវលុបកម្មវិធីទាំងនោះចេញ រួចបញ្ចូលវាសារជាថ្មីឡើងវិញ។
- ប្រសិនបើលោកអ្នកពាក់ស្រោមដៃចុចបញ្ជាលើទូរសព្ទ iPhone របស់ខ្លួន ប្រាកដណាស់វានឹងមិនដំណើរការនោះទេ ទោះអេក្រង់ iPhone នោះជាប្រភេទ 3D Touch ក៏ដោយ ក៏វាមិនត្រូវបានរចនាឡើងសម្រាប់ប្រើជាមួយស្រោមដៃនោះដែរ។
- សូមព្យាយាមកែតម្រូវកម្លាំងរំញោចលើអេក្រង់ 3D Touch តាមកម្មវិធី Settings -> General -> Accessibility -> 3D Touch។ វាមាន ៣ ជម្រើសសម្រាប់លោកអ្នក: Light, Medium, និង Firm ដោយ Light សម្រាប់ការប្រើកម្លាំងម្រាមដៃសង្កត់លើអេក្រង់ស្រាលៗ, Medium សង្កត់ល្មមៗ, ហើយ Firm គឺសង្កត់ខ្លាំងៗ៕

មតិយោបល់