ព័ត៌មានបច្ចេកវិទ្យា

Facebook, Twitter និង YouTube សហការគ្នាប្រឆាំងអំពើភេរវកម្ម

mw7czfjjub3d8fc75bd589ebc25_3936328
ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សទាំងបី កំពុងរួមកម្លាំងគ្នាទប់ស្កាត់ការកើនឡើងនៃមាតិកាឃោសនាភារវកម្មលើបណ្តាញអ៊ិនធឺណិត។

ក្រុមហ៊ុន Facebook, Twitter and YouTube បាននិយាយកាលពីថ្ងៃច័ន្ទថា ពួកគេបានសហការគ្នាក្នុងការបង្កើតប្រព័ន្ធទិន្នន័យគោលសម្រាប់ផ្ទុក និងចែកចាយទៅឱ្យដៃគូ នូវសញ្ញាសម្គាល់លើមាតិកាព័ត៌មានរបស់ពួកភេវរករដែលត្រូវបានលុបចេញពីសេវាកម្ម និងដែលរំលោភលើគោលនយោបាយសហគមន៍បណ្តាញផ្សព្វផ្សាយសង្គមរបស់ពួកគេ។
ក្រុមហ៊ុនទាំងបីនិយាយថា «ការចែករំលែកព័ត៌មានទាំងនេះទៅកាន់ដៃគូនីមួយៗ ពួកយើងប្រហែលជាត្រូវប្រើប្រាស់ «សញ្ញាសម្គាល់ពិសេស» ដើម្បីជួយកំណត់មាតិការបស់ក្រុមភេរវកម្មដែលមានសក្តានុពល នៅលើទំព័របណ្តាញសង្គមរបស់អ្នកប្រើប្រាស់ដែលបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយណាមួយរបស់ពួកយើង»។

ប្រព័ន្ធផ្សព្វផ្សាយសង្គម បានក្លាយជាបណ្តាញដ៏ពេញនិយមសម្រាប់ក្រុមភេរវករក្នុងការចែករំលែកមនោគមវិជ្ជា និងការប្រកាសហៅមនុស្សឱ្យចូលរួមក្នុងអំពើភេវរកម្មដ៏ជ្រុលនិយមរបស់ពួកគេ។ ក្រុមហ៊ុនទាំងបីនេះ បានកំណត់ច្បាប់ប្រឆាំងនឹងការប្រើប្រាស់បណ្តាញសង្គមសម្រាប់បង្ហោះផ្សាយព័ត៌មានហិង្សា និងគុំគួន របស់ក្រុមភេវរនិយម ហើយត្រូវលុបចោលនូវមាតិកា និងគណនីទាំងឡាយណាដែលពួកគេស្រាវជ្រាវរកឃើញ។ ប៉ុន្តែ កិច្ចការស្វែងរកនេះ ត្រូវធ្វើឡើងតាមរយៈសកម្មភាពរាប់រយលានរបស់អ្នកប្រើប្រាស់។

ពាក្យបណ្តឹងមួយដែលបានដាក់ក្នុងខែមិថុនា បានចោទប្រកាន់ក្រុមហ៊ុន Facebook, Twitter និង Google ពីបទ «បើកដៃគាំទ្រ» ដល់ក្រុមភេរវករ មានដូចជាក្រុម ISIS ជាដើម។ លោក Reynaldo Gonzalez ដែលកូនស្រីរបស់លោកឈ្មោះ Nohemim ត្រូវបានស្លាប់ក្នុងចំណោមជនរងគ្រោះ ១៣០ នាក់ កាលពីខែវិច្ឋិកា ឆ្នាំ ២០១៥ ក្រោមស្នាដៃភេរវកម្មវាយប្រហារទីក្រុង Paris បានចោទក្រុមហ៊ុនបច្ចេកវិទ្យាទាំងបីថា មានចេតនាអនុញ្ញាតឲ្យក្រុមភេរវករ ប្រើប្រាស់សេវាបណ្តាញសង្គមរបស់ពួកគេ ធ្វើជាឧបករណ៍ចែកចាយការឃោសនាជ្រុលនិយម «ក្នុងការបង្កើនមូលនិធិ និងទាក់ទាញអ្នកចំណូលថ្មី»។
រូបភាពដែលបានដាក់បញ្ចូលទៅក្នុងមូលដ្ឋានទិនន្ន័យ នឹងមិនត្រូវបានហាមឃាត់ដោយស្វ័យប្រវត្តិ ពីបណ្តាញរបស់ដៃគូណាមួយឡើយ។ ក្រុមហ៊ុននីមួយៗនិងចែកចាយរូបភាព និងមូលដ្ឋាន ដើម្បីសម្រេចចិត្តលុបចោលនូវ មាតិកាដែលជាប់ទាក់ទងនឹង «សញ្ញាចែករំលែក» ដែលស្ថិតនៅក្នុងគោលនយោបាយផ្ទាល់របស់ពួកគេ ជាអត្ថន័យនៃមាតិកាភេរវកម្ម។
ក្រុមហ៊ុនទាំងបីបាននិយាយថា ពួកគេសង្ឃឹមថានឹងមានក្រុមហ៊ុនបច្ចេកវិជ្ជាជាច្រើនទៀតចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនាពេលអនាគត៕

មតិយោបល់