ព័ត៌មានបច្ចេកវិទ្យា

ភ្លេចលេខសម្ងាត់គណនី Facebook ប្តូរថ្មីវិញបានតាមវិធីនេះ

ជារឿយៗ រាល់ពេលដែលប្រិយមិត្តខ្ចីកុំព្យូទ័រ ឬទូរស័ព្ទពីគេយកមកលេង Facebook ភាគច្រើនគឺភ្លេច Log out រួចក៏ភ័យខ្លាចម្ចាស់ឧបករណ៍ទាំងនោះអាច ប្រើប្រាស់គណនីរបស់ខ្លួនបាន ទើបសម្រេចចិត្តផ្លាស់ប្តូរលេខកូដសម្ងាត់ថ្មី។ ប៉ុន្តែរាល់ពេលផ្លាស់ប្តូរ លេខកូដសម្ងាត់ច្រើនដងពេកវាក៏បណ្តាលឲ្យភ្លេច​ ឬភាន់ច្រឡំផងដែរ។

ហេតុដូចនេះ ប្រសិនបើប្រិយមិត្តភ្លេចលេខកូដសម្ងាត់ អាចប្តូរថ្មីវិញបាន តាមវិធីដែល Post Tech បង្ហាញខាងក្រោមនេះ៖

លក្ខខណ្ឌអនុវត្ត

  • បានប្រើលេខទូរស័ព្ទ ដើម្បីបង្កើតគណនី
  • ជាម្ចាស់អ៊ីម៉ែលផ្ទាល់ ដែលបានប្រើដើម្បីចុះឈ្មោះបង្កើតគណនី Facebook

របៀបអនុវត្ត

១ – បើកកម្មវិធីរុករក Safari ឬ Chrome រួចចូលទៅកាន់អាសយដ្ឋានwww.facebook.com/login/identify

២ – វាយបញ្ចូលអ៊ីម៉ែល ឬលេខទូរស័ព្ទដែលបានយកទៅចុះឈ្មោះបង្កើតគណនី Facebook ចូលក្នុងប្រអប់ រួចចុចប៊ូតុង Search បន្ទាប់មក ឈ្មោះគណនីរបស់លោកអ្នកនឹងបង្ហាញឡើង។

៣ – បន្ទាប់មកទៀត សូមចុចលើពាក្យ This is my account ក្រោយមក លោកអ្នកនឹងឃើញជម្រើស ២៖

  • លេខទូរស័ព្ទ ត្រូវឆែកមើលសារក្នុងទូរស័ព្ទ ដែល Facebook នឹងមកជាមួយលេខកូដសម្រាប់ផ្លាស់ប្តូរ Password
  • អ៊ីម៉ែល សូមចូលទៅឆែកមើលសារនៅក្នុងអ៊ីម៉ែល ដែល Facebook នឹងធ្វើការផ្ញើជូន ក្នុងរយៈពេលដ៏ខ្លី

៤ – ជ្រើសយកជម្រើសណាមួយក៏បាន រួចចុចលើពាក្យ Continue

៥ – ភ្លាមនោះ លោកអ្នកនឹងតម្រូវឲ្យបញ្ចូលលេខកូដ ៦ ខ្ទង់ ក្នុងប្រអប់ Enter Security Code ដែល Facebook ទើបនឹងផ្ញើចូលនៅក្នុងអ៊ីម៉ែល ឬលេខទូរស័ព្ទរបស់លោកអ្នក

៦ – វាយបញ្ចូលលេខកូដ ៦ ខ្ទង់ ដែល Facebook ផ្ញើឲ្យ រួចចុចលើប៊ូតុង Continue

៧ – ឥឡូវនេះ លោកអ្នកអាចវាយបញ្ចូលលេខកូដសម្ងាត់ថ្មី ក្នុងប្រអប់ New Password រួចចុច Continue

៧ – ក្រោយមកលោកអ្នកមានជម្រើស ២ ទៀត

  • Log out of other devices ធ្វើឲ្យគណនីនេះមិនអាចបន្តប្រើប្រាស់បានទៀត លុះត្រាតែវាយបញ្ចូលលេខកូដសម្ងាត់ថ្មី នៅលើឧបករណ៍ណាដែលជាប់គណនីនេះ
  • Stay logged in អនុញ្ញាតឲ្យឧបករណ៍ណាដែលកំពុងប្រើគណនីនេះ អាចបន្តការប្រើប្រាស់វាបាន ដោយមិនទាមទារឲ្យវាយលេខកូដសម្ងាត់ថ្មី

៨ – ជ្រើសយកជម្រើសណាមួយ រួចលោកអ្នកអាចបន្តប្រើប្រាស់គណនីនេះបានវិញហើយ៕

 

ចុចអានអត្ថបទ៖ គន្លឹះការពារគណនី Facebook កុំឲ្យគេលួចប្រើបាន