បើសិនជាប្រិយមិត្តចេះតែបារម្ភខ្លាចថា គណនីហ្វេសប៊ុករបស់ខ្លួន អាចនឹងមានគេលួចហែគ (Hacked) យកបាន លោកអ្នកគួរតែពិនិត្យមើលថា តើគណនីមួយនោះកំពុងតែប្រើប្រាស់ចេញពីទីតាំងណាមក។
បើប្រិយមិត្តអនុវត្តតាមវិធីដែល Post Tech លើកយកមកនេះ ប្រាកដជាអាចធានាសុវត្ថិភាពដល់គណនីរបស់លោកអ្នកបានជាមិនខាន។
វិធីទី ១ – បញ្ជាដោះគណនី Facebook ចេញពីឧបករណ៍ដទៃដោយប្រយោល
១ – បើកកម្មវិធី Facebook រួចចុចលើមឺនុយដែលមានរូបតាងត្រេបីជួរ
២ – ចុចលើពាក្យ Settings រូបដុំច្រវ៉ាក់ រួចចុចលើ Account Settings បន្ទាប់មកទៀតចុចលើពាក្យ Security

៣ – ចុចលើពាក្យ Where You’re Logged In (កន្លែងណាខ្លះដែលប្រិយមិត្តធ្លាប់ប្រើប្រាស់គណនី) ផ្ទាំង Active Sessions នឹងលោតចេញមក

៤ – ចុចលើប៊ូតុង X ដែលស្ថិតនៅខាងស្តាំ បញ្ជី Active Session នីមួយៗ ដើម្បីផ្តាច់ការប្រើប្រាស់គណនី Facebook របស់លោកអ្នកពីឧបករណ៍ទាំងនោះ ប្រសិនបើលោកអ្នកគិតថា វាមិនមែនជារបស់អ្នក។
វិធីទី ២ – ផ្លាស់ប្តូរលេខកូដសម្ងាត់
ក្រោយពេល ដោះគណនីចេញពីឧបករណ៍ទាំងនោះរួចហើយ សូមប្រិយមិត្តកុំភ្លេចផ្លាស់ប្តូរលេខកូដសម្ងាត់ថ្មី ដើម្បីបង្ការចំពោះអ្នកដែលបានដឹងនូវលេខកូដសម្ងាត់ចាស់របស់យើង។
១ – បើកកម្មវិធី Facebook រួចចុចលើមឺនុយដែលមានរូបតាងត្រេបីជួរ
២ – អូសចុះក្រោម រួចចុចលើពាក្យ Settings -> Account Settings -> General -> Password
៣ – ត្រង់ផ្ទាំង Change Password មាន ៣ ប្រអប់ដែលត្រូវវាយបញ្ចូល

- Current password វាយបញ្ចូល លេខកូដសម្ងាត់កំពុងតែប្រើប្រាស់
- New password វាយបញ្ចូល លេខសម្ងាត់ថ្មី
- Re-type new password វាយបញ្ចូល លេខសម្ងាត់ថ្មីម្តងទៀត (ដូចគ្នានឹង New password)
ជាចុងក្រោយ ចុចលើប៊ូតុង Save Changes ជាការស្រេច៕
មតិយោបល់