របៀបផ្លាស់ប្ដូរឈ្មោះ Profile Facebook ឲ្យត្រឹមត្រូវតាមលក្ខន្តិក

ជាធម្មតា Facebook មិនអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការផ្លាស់ប្ដូរឈ្មោះគណនីខ្លួន​ឯងបានតាមចិត្តឡើយ ដោយទាមទារឲ្យធ្វើតាមលក្ខន្តិកមួយចំនួន។ បើសិនជា ប្រិយមិត្តមិនទាន់យល់ច្បាស់នូវវិធីផ្លាស់ប្ដូរឈ្មោះ Profile Facebook បានត្រឹមត្រូវនោះទេ ប្រាកដជាត្រូវរត់រកអ្នកជំនាញឲ្យជួយជាមិនខាន។ តាមពិតទៅ វាមិនមានអ្វីពិបាកសោះឡើយ បើលោកអ្នកធ្វើតាមរបៀបណែនាំខាងក្រោមនេះ​៖ #របៀបប្ដូរឈ្មោះ Profile Facebook ១) បើកកម្មវិធី Facebook ២)…

វិធីស្វែងរករូបថត ឬវីដេអូនៅលើ iPhone/iPad ឆាប់ឃើញ

នៅលើ iPhone/iPad មានកម្មវិធីមួយឈ្មោះថា Photo វាប្រមូលផ្ដុំទៅដោយរូបភាព និងវីដេអូ ទាំងឡាយណាដែលបានថតរួច។ ហើយនៅពេលណា ដែលរូបថត និងវីដេអូចាប់ផ្ដើមកើនឡើងច្រើនទៅៗ នោះលោកអ្នកនឹងពិបាកក្នុងការស្វែងរក។ ដោយសារតែ នៅលើកម្មវិធី Photo មានមុខងារពិសេសថ្មីមួយគឺ (Search) អនុញ្ញាតឲ្យលោកអ្នក វាយបញ្ចូលអក្សរដើម្បីស្វែងរករូបថតណាមួយ ឲ្យបានឃើញលឿនជាងការអូសមើលធម្មតា ដូចនេះហើយ…

វិធីចែករំលែកទីតាំងបន្តផ្ទាល់តាមមុខងារ Share Live Location ទៅកាន់មិត្តណាមួយក្នុង Facebook

ឥឡូវនេះប្រិយមិត្ត អាចអនុញ្ញាតឲ្យមិត្តភក្តិណាមួយក្នុងបណ្តាញសង្គមហ្វេកប៊ុក តាមដានទីតាំងរបស់អ្នកកំពុងស្ថិតនៅ ឬទាំងដែលកំពុងធ្វើដំណើរទៅណាមកណាក្ដី តាមរយៈមុខងារ Share Live Location ដោយមិនចាំបាច់ហត់ក្នុងការ ផ្ញើអាសយដ្ឋានទីតាំងប្រាប់គ្នាទៅមកច្រើនដងទៀតទេ។ និយាយរួម គឺប្រិយមិត្ត និងមិត្តភក្តិណាម្នាក់ក្នុងកម្មវិធី Facebook Messenger អាចតាមដានដឹងទីតាំងរវាងគ្នាទៅវិញទៅមកបានកាន់តែងាយស្រួល ហើយជាពិសេស គឺមិនឲ្យដៃគូររបស់អ្នក អាចកុហកពីទីតាំងដែលពួកគេកំពុងស្ថិតនៅបានឡើយ។ ចំណាំ៖…

ធ្វើម៉េចអាចចាក់ YouTube ស្ដាប់ និងលេង Facebook បានស្របពេលគ្នា?

មិនថាពេលណា នៅលើស្មាតហ្វូនម៉ូឌែលណា ឲ្យតែពេលចាក់បទចម្រៀងស្ដាប់នៅលើកម្មវិធី YouTube រួចចាកចេញទៅបើកប្រើកម្មវិធី Facebook ឬ Line ជាដើម ដឹងតែ YouTube ផ្អាកបទចម្រៀងមិនឲ្យដំណើរការបន្ត លុះត្រាតែលោកអ្នកត្រឡប់ទៅកាន់កម្មវិធី YouTube វិញទើបអាចចុចស្ដាប់បន្តបាន។ តែឥឡូវនេះ លែងខ្វល់ហើយ សម្រាប់អ្នកមាន iPhone ប្រើ…

របៀប Deactivate គណនី Facebook ឈប់ប្រើប្រាស់ ឬផ្អាកបណ្តោះអាសន្ត

យោងតាមការស្រង់ស្ថិតិពីបណ្តាញទំនាក់ទំនងសង្គមយក្ស Facebook បានបង្ហាញថា គណនី (Account) ជាច្រើន ត្រូវបានបង្កើតឡើងជាន់គ្នា ពោលគឺមនុស្សម្នាក់អាចមានគណនី Facebook កាន់កាប់ ២ ឬ ៣ ផ្ទាល់ខ្លួន។ ដោយសារតែបែបនេះ បានជា Facebook បញ្ចេញមុខងារសម្រាប់ បិទគណនី ឬផ្អាកការប្រើប្រាស់បណ្តោះអាសន្ត…

ភ្លេចលេខសម្ងាត់ Apple ID ទាញថ្មីបានតាមវិធីនេះ

ជាធម្មតា ប្រសិនបើប្រិយមិត្ត ខានប្រើប្រាស់គណនី Apple ID យូរៗទៅ ប្រហែលជានឹងភ្លេចលេខសម្ងាត់របស់វា ព្រោះតែមិនបានកត់ចំណាំ Password ទុក។ ម្យ៉ាងវិញទៀត អ្នកប្រើប្រាស់ iPhone/iPad មួយចំនួនតូច ឲ្យតែពេលណាភ្លេចលេខសម្ងាត់ Apple ID ដឹងតែសុំឲ្យគេជួយបង្កើតថ្មីមួយទៀត (ករណីមិនចេះបង្កើតខ្លួនឯង)។ ទោះយ៉ាងណា…

Block មិត្តភក្តិក្នុង Facebook រួចត្រូវចេះរបៀប Unblock វិញតាម iPhone

ការប្រើប្រាស់បណ្តាញសង្គម Facebook ជៀសមិនផុតពីការធុញទ្រាន់ ឬរំខានដោយមិត្តណាមួយផ្សេងឡើយ ដែលអាចឈានទៅដល់ការប្លុក (Block) គ្នាទៅវិញទៅមកបានថែមទៀត។ ទោះជាយ៉ាងណា វិធីប្លុកមិត្តភក្តិ នៅលើបណ្តាញទំនាក់ទំនងសង្គមយក្សមួយនេះ ពិតជាមានការងាយស្រួល ក៏ប៉ុន្តែវិធី Unblock ប្រែមកថា ដោះចោលការប្លុកវិញ ហាក់ដូចជាពុំសូវមានអ្នកដឹងច្រើននោះទេ។ ឥឡូវនេះ ប្រិយមិត្តមិនចាំបាច់ឆ្ងល់ពីរបៀប Unblock ឬត្រូវការរត់ទៅរកជំនួយដទៃទៀតឡើយ…

កំហុសតែម្យ៉ាងដែលអ្នកប្រើ iPhone នៅតែបន្តឲ្យកើតមាន

គ្រប់ទូរស័ព្ទដៃ​ iPhone គឺតែងតែផ្ទុកទៅដោយ ទិន្នន័យ ឬឯកសារជាច្រើន ប្រសិនបើលោកអ្នក ជួបយថាហេតុ ជ្រុះបាត់ទូរស័ព្ទ ឬទូរស័ព្ទមានបញ្ហាខូច ប្រាកដជាមានការសោកស្តាយ ចំពោះទិន្នន័យជាច្រើនដែលមាននៅក្នុងវា។ បើតាមការស្រង់ស្ថិតិទៅលើអ្នកប្រើប្រាស់មួយចំនួនធំ ឃើញថា ពួកគេមិនបានអើពើអំពីការទាញទិន្នន័យយកទៅរក្សាទុក (Backup) នៅលើបណ្តាញអ៊ិនធើណែត ឬក្នុងកុំព្យូទ័រនោះឡើយ ដោយសារពួកគេមិនបានយល់អំពីសារៈសំខាន់នៃកិច្ចការមួយនេះ។ តែទោះជាយ៉ាងណា ចូរប្រិយមិត្តកុំបណ្តោយខ្លួនឲ្យមានកំហុសបែបនេះទៀតអី…

វិធីប្លុកសាររំខានពីមិត្តភក្តិណាម្នាក់នៅលើកម្មវិធី Messenger

ប្រសិនបើប្រិយមិត្ត មានមិត្តភក្តិចូលចិត្តរំខានដោយការផ្ញើសារចូលតាមកម្មវិធី Messenger ញឹកញាប់ ឬមានបំណង មិនចង់ឲ្យមិត្តភក្តិណាមួយ អាចផ្ញើសារចូលបាន អំឡុងពេលមានធុរៈសំខាន់ អាចប្រើវិធីប្លុកសារនៅលើកម្មវិធី Messenger ដែល Post Tech លើកយកមកនេះបាន។ ចំណាំ៖ ការប្លុកសារនេះ ធ្វើឡើងចំពោះតែបុគ្គលណាម្នាក់ប៉ុណ្ណោះ​! ម្យ៉ាងវិញទៀត លោកអ្នកនៅតែអាចបន្តលេងសារជាមួយមិត្តភក្តិដទៃទៀតបានដូចធម្មតាអីចឹង។ របៀបអនុវត្តន៍…