បរទេស: ក្រុមហ៊ុន Huawei បានប្តឹងគូប្រជែងរបស់ខ្លួន ក្រុមហ៊ុន Samsung លើបច្ចេកវិទ្យា ដែលពាក្យបណ្តឹងប៉ាតង់របស់ខ្លួន ត្រូវបានរំលោភ។ យោងតាម BBC ចុះផ្សាយនៅថ្ងៃទី២៥ ឧសភា ២០១៦នេះ។
ក្រុមហ៊ុនចិន Huawei បាននិយាយថា ក្រុមហ៊ុនចិន Samsung បានចំលងតាមគម្រូគូប្រជែង និងប្តឹងទៅតុលាការ ចំនួនពីរ មួយនៅក្នុងរដ្ឋ កាលីហ្វញ៉ា និងមួយផ្សេងទៀត នៅទីក្រុង Shenzhen ឯណោះ។
នេះបើយោងតាមក្រុមហ៊ុន Huawei បានផលិតចេញ នូវផលិតផលជាច្រើន នៃការបង្កើតបច្ចេកវិទ្យាថ្មីរបស់ខ្លួន ដែលជាកម្មវិធីចល័ត ត្រូវបានគេប្រើនៅក្នុងទូរស័ព្ទរបស់ក្រុមហ៊ុន Samsung ដោយគ្មានការអនុញ្ញាតរបស់ខ្លួន។
ក្រុមហ៊ុន Samsung បានប្រាប់ BBC ថា នឹងការពារផលប្រយោជន៍អាជីវកម្មរបស់ខ្លួន។ ប៉ុន្តែប៉ាតង់ជាក់លាក់ ពាក់ព័ន្ធនឹងករណីរំលោភនេះ មិនត្រូវបានបង្ហាញនោះទេ។
ទោះជាយ៉ាងណា ក្រុមហ៊ុន Huawei បានឱ្យដឹងថា យ៉ាងហោចណាស់ពួកគេ ត្រូវតស៊ូក្តីឱ្យដល់ទីបំផុត លើករណីរំលោភច្បាប់ប៉ាតង់។ នេះមានន័យថា ក្រុមហ៊ុនចិន បានប្តេជ្ញាបង្ហាញនូវអាជ្ញាប័ណ្ណនោះ ដូច្នេះ ក្រុមហ៊ុន Samsung អាចប្រឈមទៅនឹងសំណង ដែលសមស្របមួយ ប្រសិនបើខ្លួនចាញ់។
ប្រភេទនៃកិច្ចព្រមព្រៀងនេះ គឺជារឿងធម្មតា នៅក្នុងវិស័យបច្ចេកវិទ្យា ដូចជា ច្បាប់ប៉ាតង់ ធ្វើទៅបាន សម្រាប់ផលិតផលក្រុមហ៊ុនផ្សេងគ្នា ក្នុងការប្រាស្រ័យទាក់ទង និងចែករំលែកទម្រង់ទិន្នន័យជាមួយគ្នា។
ប្រធានកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន Huawei ត្រូវបានគេស្វែងរក ការបញ្ជាក់ថា ការអនុញ្ញាត ឱ្យប្រើបច្ចេកវិទ្យាមួយចំនួនរបស់ក្រុមហ៊ុន Samsung អាចធ្វើទៅបាន យ៉ាងដូចម្តេច៕
http://www.bbc.com/news/technology-36367760
មតិយោបល់