ព័ត៌មានជាតិ

អាវភ្លៀង២៨៦អាវ ចែកជូនដល់នាយ នាយរង និងពលអាវុធហត្ថខេត្តព្រះសីហនុ

ព្រះសីហនុៈ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ អាវុធហត្ថខេត្តព្រះសីហនុ ធ្វើការចែកអាវភ្លៀងចំនួន២៨៦អាវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់នាយ នាយរង និងពលអាវុធហត្ថខេត្តព្រះសីហនុចំនួន ២៨៦ នាក់ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

លោកវរសេនីយ៍ឯក សេង ផុក មេបញ្ជាការស្តីទី មានប្រសាសន៍សំណេះសំណាលជាមួយនឋយ នាយរង និងពលអាវុធហត្ថខេត្តជំជួសមុខឲ្យលោកឧត្តមសេនីយ៍ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុបានថ្លែងអំណរគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ដែលបានគិតគូរពីសុខទុក្ខដល់កងកម្លាំង ប្រដាប់អាវុធនៅគ្រប់អង្គភាពពិសេសអាវុធហត្ថខេត្តព្រះសីហនុ នគរបាលខេត្ត និងកងកម្លាំងតំបន់ប្រតិបត្តការសឹករងខេត្តកងព្រះសីហនុ ក៏ដូចជាកងកម្លាំងនៅតាមបណ្តាខេត្តរាជធានី ដើម្បីប្រើប្រាស់តាមតម្រូវការងារជាក់ស្តែង ព្រោះរដូវភ្លៀងបានចូលមក ហើយកម្លាំងសមត្ថកិច្ចត្រូវមានអាវភ្លៀងឲបានគ្រប់គ្នា ក្នុងការបំពេញភារកិច្ចនៅតាមគោលដៅ ម្យ៉ាងទៀត ដើម្បីថែរក្សាសុខភាពជាចម្បង។

លោកមេបញ្ជាការស្តីទី បានមានប្រសាសន៍ក្រើនរំម្លឹក និងផ្តាំផ្ញើរដល់មន្ត្រីកងរាជអាវុធហត្ថទាំងអស់ដែលទទួលបានអាវភ្លៀងនាពេលនេះ ត្រូវចេះថែរក្សា និងទុកដាក់អាវភ្លៀងនេះឲ្យបានល្អ ដើម្បីប្រើប្រាស់វាបានយូរអង្វែង ក្នុងពេលចុះបំពេញការងារជំនាញ និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តនៅខេត្តព្រះសីហនុ ព្រោះរដូវវស្សាបានចូលមកដល់ហើយ សំខាន់បំផុតនោះ គឺត្រូវការពារសុខភាពផ្ទាល់ខ្លួន៕

photo_2016-05-25_16-42-23 photo_2016-05-25_16-42-22 photo_2016-05-25_16-42-21 photo_2016-05-25_16-42-24

មតិយោបល់