ព័ត៌មានបច្ចេកវិទ្យា

របៀបកំណត់លក្ខណៈរំញ័រសម្រាប់លេខទូរសព្ទហៅចូលខុសគ្នាលើ iPhone

សំឡេងរោទិ៍តែងតែត្រូវបានកំណត់ខុសៗគ្នាសម្រាប់សម្គាល់លេខទូរសព្ទហៅចូល។ ប៉ុន្តែ ចុះបើវាត្រូវបានហាមមិនឱ្យបន្លឺឡើង ដូចជានៅកំពុងប្រជុំ ក្នុងមន្ទីរពេទ្យ ឬរោងកុនជាដើមនោះ តើលោកអ្នកត្រូវធ្វើដូចម្តេច? មិនថ្វីទេសម្រាប់អ្នកប្រើទូរសព្ទ iPhone។ លោកអ្នកអាចកំណត់លក្ខណៈរំញ័រសម្រាប់លេខទូរសព្ទខុសៗគ្នាបាន តាមតាមវិធីខាងក្រោម៖

១- ចូលទៅកាន់កម្មវិធី Contacts រួចជ្រើសយកលេខទូរសព្ទណាមួយ
២- ចុចលើប៊ូតុង Edit រួចចុចលើ Ringtone


៣- ជ្រើសយក Vibration
៤- នៅខាងក្រោម​​ STANDARD សូមជ្រើសរើសប្រភេទរំញ័រណាមួយសម្រាប់សម្គាល់ពេលដែលលេខទូរសព្ទខាងលើហៅចូល (រួចចុចប៊ូតុងត្រឡប់) ជាការស្រេច។
៥- លោកអ្នកក៏អាចកំណត់លក្ខណៈរំញ័រតាមចិត្តចង់សម្រាប់លេខណាមួយក៏បាន ដោយចុចលើ Create New Vibration ដែលឋិតនៅខាងក្រោម CUSTOM
៦- ហើយចុចលើផ្ទាំងរំញ័រដើម្បីបង្កើតលក្ខណៈរំញ័រតាមការចង់ រួចចុចលើប៊ូតុង Stop -> Save ហើយដាក់ឈ្មោះសម្រាប់រំញ័រនោះ​ ជាការស្រេច៕

មតិយោបល់