ភ្នំពេញៈ កម្លាំងមានសមត្ថកិច្ចខណ្ឌចំការមន ដែលដឹកនាំដោយលោក ព្រុំ សំខាន់ ជាអភិបាលខណ្ឌ បានចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ដោយធ្វើការដកហូតបានទូហ្គេមចំនួន២ទូ នៅសង្កាត់អូឡាំពិក។
ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ១៤៣ ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមបរ្រភពព័ត៌មានពីមន្ត្រីសាលាខណ្ឌចំការមនម្នាក់បានប្រាប់ឲ្យដឹងថា ក្នុងពេលនេះដែរកម្លាំង នៃគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដែលធ្វើការដឹកនាំដោយផ្ទាល់អំពីសំណាក់លោក ព្រុំ សុំខាន់ ជាអភិបាលខណ្ឌបានចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីចំនួនមួយកន្លែងខាងលើ ដោយធ្វើការដកហូតទូរហ្គេមប្រភេទបាញ់ត្រីចំនួន ២ទូរផងដែរ។
ការបង្ក្រាបនេះដែរ គឺកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមនរបស់លោកគឺតែងតែបានធ្វើការចុះបង្ក្រាបជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណាបំបាត់ឲ្យអស់នូវរាល់ប្រភេទល្បែងស៊ីសងខុសច្បាប់ទាំងអស់ដែលមាននៅក្នុងភូមិសាស្ត្រារបស់លោក។
ក្រោយពីប្រតិបត្តិការបង្ក្រាបនូវទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ កម្លាំងរបស់គណៈបញ្ជាការឯកភាពខណ្ឌចំការមន បានធ្វើការដកហូតទូហ្គេមបាញ់ត្រីចំនួន ២ទូ យកទៅរក្សាទុកនៅសាលាសង្កាត់អូឡាំពិក ដើម្បីរង់ចាំធ្វើការកម្ទេចចោលផងដែរ៕
មតិយោបល់