ព័ត៌មានបច្ចេកវិទ្យា

Yahoo លក់ក្រុមហ៊ុនទៅឲ្យក្រុមហ៊ុនទូរគមនាគមន៍អាមេរិក Verizon ទិញក្នុងតម្លៃ ៤,៨ពាន់លានដុល្លារ

អាមេរិក៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg បានឲ្យដឹងថា ក្រុមហ៊ុន Verizon នឹង​ប្រកាសឲ្យដឹងនៅថ្ងៃនេះ ទៅលើគម្រោងទិញក្រុមហ៊ុន Yahoo! ក្នុងតម្លៃ ៤,៨ពាន់លានដុល្លារអាមេរិក។

សារព័ត៌មាន Bloomberg បានចេញផ្សាយថា Verizon គ្រោងចំណាយលុយខ្នងពាន់លានដុល្លារនេះ ដើម្បី​ទិញ​ទ្រព្យសកម្មស្នូលរបស់ Yahoo! ប៉ុន្តែក្នុងនោះមិនរាប់បញ្ចូល​ Yahoo-Alibaba និង Yahoo Japan ឡើយ។

គេនៅមិនទាន់ដឹងពីព័ត៌មានលម្អិតទាក់ទិននឹងការទិញលក់រវាងក្រុមហ៊ុនខាងលើនេះឡើយ ប៉ុន្តែ​ប្រភពដែលជិត​ស្និទ្ធ បានឲ្យដឹងថា ក្រុមហ៊ុនទាំងពីរបានយល់ព្រមព្រៀងគ្នារួចរាល់ហើយ៕

verizon

មតិយោបល់