កន្លងមក Huawei P20 ត្រូវគេទម្លាយឱ្យឃើញតាមរយៈរចនាបទគំរូជាបន្តបន្ទាប់ពេញបណ្តាញអិុនធើណែត ជាមួយការបំពាក់កាមេរ៉ាដល់ទៅ ៣ នៅខាងក្រោយ ហើយវានឹងចេញជម្រើស ៣ ម៉ូឌែល។
ប៉ុន្តែ បើតាមរូបថតប៉ុន្មានសន្លឹកត្រូវបានគេហទំព័រ Phone Arenaយកមកចុះផ្សាយ ស្មាតហ្វូនលំដាប់កំពូលរបស់ក្រុមហ៊ុន Huawei ដែលត្រៀមនឹងប្រកាសចេញនាថ្ងៃទី ២៧ មីនាខាងមុខនោះ គឺមានកាមេរ៉ាក្រោយតែពីរប៉ុណ្ណោះ។
Phone Arena គឺទទួលបានរូបថតទាំងនោះពីភ្នាក់ងារនិយ័តកររបស់ចិន TENAA បោះផ្សាយនៅថ្ងៃម្សិលមិញ។ រចនាបទថ្មីនោះ គឺមើលទៅខុសពីមុខទាំងស្រុង ដោយវាមានប៊ូតុង Home ចុច ដែលអាចក្រាលបន្ទះស្កេនក្រយៅដៃ មានប៊ូតុងចុចមួយ និងកាមេរ៉ាភ្លោះរាងផ្តេក។ ចំណែកគែមជុំវិញគឺមានរាងមូល និងពុំមានអេក្រង់ឆកដូច iPhone X តាមការអះអាង ឬដូចនឹងរូបភាពបែកធ្លាយកន្លងមកនោះទេ៕
ច្បាស់ហើយ! Huawei P20 & P20 Plus នឹងបំពាក់កាមេរ៉ាក្រោយ ៣ គ្រាប់
មតិយោបល់