ព័ត៌មានបច្ចេកវិទ្យា

៣ឆ្នាំហើយ Samsung នៅតែងើបក្បាលមិនរួច

សេអ៊ូល៖ ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់កូរ៉េខាងត្បួង នៅតែមានការព្រួយបារម្ភ បន្ទាប់ពី​របាយការណ៍​នៃការ​លក់ស្មាតហ្វូន​នៅក្នុង​ប្រទេសចិន នៅតែ​បន្តធ្លាក់ចុះ ដោយមើលមិនឃើញពីភាពត្រឡប់ទៅរកដូចដើម។

បើទោះបីជាស្មាតហ្វូនម៉ូដែលថ្មីចុងក្រោយរបស់ Samsung មាន Galaxy S7 និង S7 Edge បានជំរុញឲ្យប្រាក់ចំណូល Samsung កើនឡើងក្ដី ប៉ុន្តែតួលេខនៃការលក់ស្មាតហ្វូននៅក្នុងប្រទេសចិន បានធ្លាក់ចុះជាប់ៗគ្នានៅក្នុងរយៈពេល ៣ឆ្នាំ ដោយកាលពីឆ្នាំ ២០១៣ បានធ្លាក់ចុះ ១៨ភាគរយ, ឆ្នាំ២០១៤ បានធ្លាក់ចុះ ១៦ភាគរយ និងឆ្នាំ ២០១៥ បានធ្លាក់ចុះ ១៥ភាគរយ។

គួរបញ្ជាក់ផងដែរ កាលពីឆ្នាំ ២០១២ ក្រុមហ៊ុន Samsung បានក្តោបទីផ្សារស្មាតហ្វូនពេញពិភពលោក ដោយក្នុង​នោះ​ទីផ្សារ​ប្រទេស​ចិន ក៏ត្រូវបាន Samsung កាន់កាប់​ដែរ ប៉ុន្តែប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ Samsung បាន​អន់ថយ ដោយសារ​តែ​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ក្នុងស្រុក ដូចជា Huawei និង Xiaomi ជាដើម បានបញ្ចេញលក់​ស្មាតហ្វូនដែល​មានតម្លៃទាប​ជាង ប៉ុន្តែគុណ​ភាព​ប្រហាក់​ប្រហែល​គ្នា៕

Samsung

មតិយោបល់