ព័ត៌មានបច្ចេកវិទ្យា

វិធីប្លុកលេខហៅចូលលើទូរសព្ទ Samsung និង LG ដោយមិនចាំបាច់បើកម្មវិធីជំនួយ

ការប្រើប្រាស់ទូរសព្ទដៃប្រភេទ Android សម្រាប់ការហៅទូរសព្ទចេញ/ចូលជាមួយញាត្តិមិត្ត និងក្រុមគ្រួសារពិតជាផ្តល់ភាពងាយស្រួល និងរហ័ស។ ប៉ុន្តែ មិន​មែនរាល់ការហៅចូលសុទ្ធតែល្អ ត្រូវលើកទទួលរហូតនោះទេ។ ដូច្នេះ ប្រសិនបើលោកអ្នកឧស្សាហ៍មានលេខហៅចូលដែលរំខាន ឬចម្លែកៗ អាចប្រើវិធីបិទផ្ទប់បានយ៉ាងងាយស្រួល ដែល Post Tech សូមលើកយកមកបង្ហាញសម្រាប់ទូរសព្ទស៊េរី Samsung និង LG ដូចខាងក្រោម៖

សម្រាប់ទូរសព្ទ Samsung

  • ជាដំបូង សូមបើកដំណើរការកម្មវិធី Phone
  • បន្ទាប់មក ជ្រើសរើស និងចុចចូលក្នុងលេខណាមួយដែលលោកអ្នកចង់បិទផ្ទប់នៅលើ Call log ឬ Contacts
  • បន្ទាប់មកទៀត ចុចលើ ‘More’ ដែលឋិតនៅផ្នែកខាងលើជ្រុងខាងស្តាំនៃផ្ទាំងកម្មវិធី
  • ជាបន្ត សូមជ្រើសរើសយក ‘Add to Auto-Reject List’
  • ប្រសិនបើលុបលេខនោះចេញវិញ ឬក៏ចង់កែកុនអ្វីបន្ថែម សូមចូលទៅកាន់កម្មវិធី Settings -> Call Settings -> All Calls -> Auto Reject។

សម្រាប់ទូរសព្ទ LG

  • សូមចូលទៅកាន់កម្មវិធី Phone
  • បន្ទាប់មក ចុចលើរូបសញ្ញាចុចបី
  • ចុចលើ Call Settings -> Reject Calls
  • បន្ទាប់មកទៀត ចុចលើសញ្ញា ‘+’ ហើយវាយបញ្ចូលលេខទូរសព្ទណាដែលលោកអ្នកចង់បិទផ្ទប់ រួចចុច OK ជាការស្រេច។

សូមបញ្ជាក់ថា៖ ដោយសារទូរសព្ទ Samsung និង LG ស៊េរីខុសគ្នា អាចប្រើប្រព័ន្ធ Android ជំនាន់ខុសគ្នា ម្លោះហើយ វិធីខាងលើអាចនឹងមានការខុសគ្នាបន្តិចបន្តួច ទៅលើឈ្មោះ និងទីតាំងរបស់មុខងារផ្សេងៗ ក្នុងកម្មវិធិ Phone និង Settings៕

ប្រភពព័ត៌មាន: androidauthority

មតិយោបល់