បុរសម្នាក់ស្រវឹងស្រាដើរដួលឈ្លក់ទឹកបណ្តាលឲ្យលង់ស្លាប់

កំពង់ធំៈ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៨និង៣០នាទី ស្ថិតនៅភូមិសិរីរាជ្យ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ មានករណីលង់ទឹក០១លើក បណ្តាលឲ្យស្លាប់មនុស្ស០១នាក់ ។ ជនរងគ្រោះឈ្មោះ ក្រូច សៀម ភេទប្រុសអាយុ៥៦ឆ្នាំ មូលហេតុ៖ (ស្រវឹងស្រាដើរដួលឈ្លក់ទឹកបណ្តាលឲ្យលង់ស្លាប់)។ ក្រោយកើតហេតុអាជ្ញាធរមានសមត្ថកិច្ច បានចុះពិនិត្យជាក់ស្តែងនិងធ្វើកំណត់ហេតុរួចទើបប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕…

បុរសម្នាក់ធ្វើអត្តឃាតដោយចង.ក សម្លាប់ខ្លួន នៅស្រុកសន្ទុក

កំពង់ធំៈ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៦និង៣០នាទីស្ថិតនៅភូមិសន្ទុកក្រៅ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីធ្វើអត្តឃាត(ចង.ក)កើតឡើង០១លើកបណ្តាលឲ្យស្លាប់មនុស្សម្នាក់។ ជនរងគ្រោះឈ្មោះ ណាំ សារី ភេទ ប្រុស អាយុ៤០ឆ្នាំ មូលហេតុៈ(ជាមនុស្សសតិមិនគ្រប់)។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យជាក់ស្តែងដល់ទីតាំងកន្លែងកើតហេតុរួចទើបប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕  

សមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ករណីអំពើលួចខ្សែរភ្លើងនៅ ស្រុក កណ្តាលស្ទឹង

កណ្តាលៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១២និង៤០នាទី មានករណីអំពើលួច(ខ្សែភ្លើង)ចំណុចវត្តកែវឧត្តម ភូមិស្វាយកើត ឃុំគោកត្រប់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ជនសង្ស័យឈ្មោះ មាស សោភា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្វាយលិច ឃុំ គោកត្រប់…

បុរសសន្តិសុខវ័យ ៤២ឆ្នាំ ម្នាក់តូចចិត្តមេការស្តីបន្ទោសជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួនពីលេីស្ពានជ្រោយចង្វារ

ភ្នំពេញៈ បុរសម្នាក់ដែលអះអាងថាខ្លួនជាសន្តិសុខវ័យ ៤២ឆ្នាំ តូចចិត្តមេការស្តីបន្ទោសរឿងធ្វេីការមិនល្អក៏ជិះម៉ូតូចេញពីម្តុំបឹងស្នោរ ខណ្ឌច្បារអំពៅមកលោតទឹកសម្លាប់ខ្លួនពីលេីស្ពានជ្រោយចង្វារតែមិនស្លាប់។ ហេតុការណ៍ នេះ បាន កើត ឡើង កាល ពី វេលា ម៉ោង ៤រសៀលថ្ងៃទី១៧ខែតុលា ឆ្នាំ ២០២១ចំណុចលេីស្ពានជ្រោយចង្វារ(ស្ពានមិត្តភាពកម្ពុជា-ជប៉ុន)ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ។ បុរស ជាសន្តិសុខខាងលើ ស្នាក់នៅនឹងធ្វេីការនៅម្តុំបឹងស្នោរខណ្ឌច្បារអំពៅរាជធានីភ្នំពេញមានស្រុកកំណេីតភូមិចុងបឹងក្នុងឃុំព្រែកដំបូកស្រុកស្រីសន្ធរខេត្តកំពង់ចាម។…

អាជ្ញាធរសង្កាត់ចោមចៅទី៣ចុះបង្រ្កាបទីតាំងភ្នាល់មាន់ជល់តាមអនឡាញក្នុងមូលដ្ឋាន

ភ្នំពេញៈ កម្លាំងអាជ្ញាធរសង្កាត់ចោមចៅទី៣ បានចុះទៅបង្រ្កាបទីតាំងល្បែងភ្នាល់ជល់មាន់តាមប្រព័ន្ធអនឡាញ។ដោយកម្លាំងអាជ្ញាធរខាងលើដកហូតយកសម្ភារៈពាក់ព័ន្ធទៅនឹងល្បែងភ្នាល់ខាងលើនោះទាំងអស់នាំយកទៅរក្សាទុកនៅសាលាសង្កាត់។ ការបង្រ្កាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នៅតាមផ្លូវលំក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ម្ចាស់ទីតាំងខាងលើបានលួចលាក់បើកល្បែងជល់មាន់ភ្នាល់តាមប្រព័ន្ធអនឡសញដោយខុសច្បាប់។មិនតែប៉ុណ្ណោះបង្កឲ្យមានការជួបជុំមនុស្សចូលទៅលេងល្មើសនិងវិធានការសុខាភិបាលក្នុងពេលដែលរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរមូលដ្ឋានកំពុងទប់ស្កាត់ទៀតផង។ អាជ្ញាធរបានឲ្យដឹងថា បន្ទាប់ពីស្រាវជ្រាវដឹងបានដឹកនាំកម្លាំងចុះទៅបង្រ្កាបតែម្ដង ប៉ុន្តែពុំបានឃាត់ខ្លួនម្ចាស់ទីតាំងនោះទេ ។ដោយគ្រាន់តែធ្វើការដកហូតយកសម្ភារៈពាក់ព័ន្ធទាំងអស់នៅក្នុងនោះមានដូចជាទូរស័ព្ទភ្ជាប់កាសជាច្រើនគ្រឿង តុ កៅអី ទូរទស្សន៍និងរបស់របរជាច្រើនទៀតផងដែរ បន្ទាប់មកបាននាំយកទៅរក្សាទុកនៅសាលាសង្កាត់ចោមចៅទី៣៕  

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែងសរុបជាទឹកប្រាក់ប្រហែល១ម៉ឺនដុល្លារ

សៀមរាបៈ នៅថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០២១ វេលាម៉ោង ៩និង ៣០ នាទី ព្រឹក មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ដែលម្ចាស់ឈ្មោះ រឿ សូត្រ ភេទប្រុស អាយុ ៤២ ឆ្នាំ ប្រពន្ធ…

លួចម៉ូតូបាន១យប់ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់បានវិញ

ព្រះសីហនុៈ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នគរបាលជំនាញ បានឃាត់ខ្លួនជនសង្សយ័ម្នាក់ដែលលួចម៉ូតូប្រជាពលរដ្ឋ កាលពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នៅចំណុចផែរូយ៉ាល់ ក្រុងព្រះសីហនុ ។ ជនសង្ស័យត្រូវបានកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកព្រៃនប់…

Update៖ បុរសម្នាក់ដែលបើកបរក្នុងស្ថានភាពស្រវឹងបណ្តាលឲ្យបុករះស្លាប់និងរបួសធ្ងន់៦នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូង​ ហើយ

ភ្នំពេញៈ បុរសម្នាក់ឈ្មោះ ហៃ វិចិត្រា ដែលបានបេីកបររថយន្តម៉ាក Tundra ក្នុងល្បឿនលឿន និងក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១០និង ២០នាទីយប់ ត្រង់ចំណុចមុខផ្ទះលេខ២ ផ្លូវវេងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យមនុស្ស…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីហិង្សា ដោយប្រើកូនកាំបិតចាក់

សៀមរាបៈ ដោយមានការណែនាំពីលោកតេង ច័ន្ទណាត ស្នងការនគរបាលខេត្ត លោកភឹង ចិន្តារ៉េត ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ លោក ណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ និងដោយមានការសម្របសម្រួល ពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប នៅវេលាម៉ោង ៣…

សូមជួយស៊ែររកសាច់ញតិផង បុរសម្នាក់ជិះម៉ូតូដួលខ្លួនឯងបណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញៈ (ព័ត៌មានបឋម)សូមបងប្អូនជួយស៊ែររកសាច់ញតិគាត់ផង មានករណីបុរសម្នាក់ជិះម៉ូតូដួលខ្លួនឯងបណ្តាលអោយរងរបួសធ្ងន់ នាវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ស្ថិតភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បច្ចុប្បន្នម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជូនម្ចាស់វិញ៕