ភ្នំពេញៈ កម្លាំងអាជ្ញាធរសង្កាត់ចោមចៅទី៣ បានចុះទៅបង្រ្កាបទីតាំងល្បែងភ្នាល់ជល់មាន់តាមប្រព័ន្ធអនឡាញ។ដោយកម្លាំងអាជ្ញាធរខាងលើដកហូតយកសម្ភារៈពាក់ព័ន្ធទៅនឹងល្បែងភ្នាល់ខាងលើនោះទាំងអស់នាំយកទៅរក្សាទុកនៅសាលាសង្កាត់។
ការបង្រ្កាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នៅតាមផ្លូវលំក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ម្ចាស់ទីតាំងខាងលើបានលួចលាក់បើកល្បែងជល់មាន់ភ្នាល់តាមប្រព័ន្ធអនឡសញដោយខុសច្បាប់។មិនតែប៉ុណ្ណោះបង្កឲ្យមានការជួបជុំមនុស្សចូលទៅលេងល្មើសនិងវិធានការសុខាភិបាលក្នុងពេលដែលរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរមូលដ្ឋានកំពុងទប់ស្កាត់ទៀតផង។
អាជ្ញាធរបានឲ្យដឹងថា បន្ទាប់ពីស្រាវជ្រាវដឹងបានដឹកនាំកម្លាំងចុះទៅបង្រ្កាបតែម្ដង ប៉ុន្តែពុំបានឃាត់ខ្លួនម្ចាស់ទីតាំងនោះទេ ។ដោយគ្រាន់តែធ្វើការដកហូតយកសម្ភារៈពាក់ព័ន្ធទាំងអស់នៅក្នុងនោះមានដូចជាទូរស័ព្ទភ្ជាប់កាសជាច្រើនគ្រឿង តុ កៅអី ទូរទស្សន៍និងរបស់របរជាច្រើនទៀតផងដែរ បន្ទាប់មកបាននាំយកទៅរក្សាទុកនៅសាលាសង្កាត់ចោមចៅទី៣៕
មតិយោបល់