ព័ត៌មានជាតិ

បុរសសន្តិសុខវ័យ ៤២ឆ្នាំ ម្នាក់តូចចិត្តមេការស្តីបន្ទោសជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួនពីលេីស្ពានជ្រោយចង្វារ

ភ្នំពេញៈ បុរសម្នាក់ដែលអះអាងថាខ្លួនជាសន្តិសុខវ័យ ៤២ឆ្នាំ តូចចិត្តមេការស្តីបន្ទោសរឿងធ្វេីការមិនល្អក៏ជិះម៉ូតូចេញពីម្តុំបឹងស្នោរ ខណ្ឌច្បារអំពៅមកលោតទឹកសម្លាប់ខ្លួនពីលេីស្ពានជ្រោយចង្វារតែមិនស្លាប់។

ហេតុការណ៍ នេះ បាន កើត ឡើង កាល ពី វេលា ម៉ោង ៤រសៀលថ្ងៃទី១៧ខែតុលា ឆ្នាំ ២០២១ចំណុចលេីស្ពានជ្រោយចង្វារ(ស្ពានមិត្តភាពកម្ពុជា-ជប៉ុន)ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ។

បុរស ជាសន្តិសុខខាងលើ ស្នាក់នៅនឹងធ្វេីការនៅម្តុំបឹងស្នោរខណ្ឌច្បារអំពៅរាជធានីភ្នំពេញមានស្រុកកំណេីតភូមិចុងបឹងក្នុងឃុំព្រែកដំបូកស្រុកស្រីសន្ធរខេត្តកំពង់ចាម។

បេីតាមការឱ្យដឹងពីបុរសជាសន្តិសុខខាងលេីឱ្យដឹងថាកន្លងមករូបគាត់ចេះតែត្រូវបានមេការរបស់ខ្លួនស្តីបន្ទោសជាញឹកញាប់ថាខ្លួនធ្វេីការមិនល្អជាដេីមរហូតដល់ថ្ងៃកេីតហេតុដោយទ្រាំមិនបានខ្លនក៏គិតចង់មកបញ្ចប់ជីវិតខ្លួននៅលេីស្ពានជ្រោយចង្វារគិតរួចក៏ជិះម៉ូតូចេញពីម្តុំបឹងស្នោរឆ្ពោះមកកាន់ស្ពានជ្រោយចង្វារពេលដល់លេីស្ពានក៏លស់ចន្ទុលម៉ូតូរួចលោតទំលាក់ខ្លួនពីលេីស្ពានតែម្តង។
ប្រភពពីកន្លែងកេីតហេតុឱ្យដឹងថានៅពេលបុរសខាងលេីលោតភ្លាមៗនោះប្រជានេសាទដែលនៅខាងក្រោមស្ពានឃេីញទាន់ក៏ចេញទូកទៅស្រង់ឡេីងគោកទាន់ពេលវេលាមិនបណ្តាលឱ្យគាត់បាត់បង់ជីវិតនោះទេ។ក្រោយពីកេីតហេតុ បុរសខាងលេីមានសមភាពចុកដេីមទ្រូងក្រោយមកក៏ជិះម៉ូតូចេញទាំងចុកទ្រូងពីគល់ស្ពានទៅបាត់គេមិនដឹងថាគាត់ជិះចេញទៅស្រុកកំណេីតឬទៅកន្លែងធ្វេីការវិញនោះទេ៕

 

មតិយោបល់