ព័ត៌មានជាតិ

បុរសម្នាក់ធ្វើអត្តឃាតដោយចង.ក សម្លាប់ខ្លួន នៅស្រុកសន្ទុក

កំពង់ធំ: នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៦និង៣០នាទីស្ថិតនៅភូមិសន្ទុកក្រៅ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីធ្វើអត្តឃាត(ចង.ក)កើតឡើង០១លើកបណ្តាលឲ្យស្លាប់មនុស្សម្នាក់។
ជនរងគ្រោះឈ្មោះ ណាំ សារី ភេទ ប្រុស អាយុ៤០ឆ្នាំ
មូលហេតុ:(ជាមនុស្សសតិមិនគ្រប់)។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យជាក់ស្តែងដល់ទីតាំងកន្លែងកើតហេតុរួចទើបប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់