ទៀតហើយ ! សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រី ០៦ នាក់ ករណីប្រើប្រាស់គ្រឿងញៀន នៅសង្កាត់ទឹកថ្លា
ភ្នំពេញ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានមនុស្សប្រុសស្រីចំនួន06នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខសហការណ៍ជាមួយនិងនគរបាលប៉ុស្តិ៍ទឹកថ្លាធ្វើការឃាត់ខ្លួនខណៈពួកគេបាននាំគ្នាទៅប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀន ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង11និង30នាទីថ្ងៃត្រង់ ថ្ងៃទី22ខែមេសាឆ្នាំ2017 ស្ថិតនៅចំណុចផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ជនសង្ស័យទាំង06នាក់នេះ ទី1មានឈ្មោះ ហៀង ចាន់ថន ភេទស្រី អាយុ29ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិភ្នំពេញថ្មី…