មនុស្សស្រីធ្វើជាប្រុសសង្ស័យប្រច័ណ្ឌយកកូនកាំបិតចាក់នារីរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ!
ខេត្តកណ្តាល: នារីជាជនរងគ្រោះម្នាក់ត្រូវបានមនុស្សស្រីធ្វើជាប្រុសសង្ស័យប្រច័ណ្ឌយកកូនកំាបិតចាក់បណ្តាលឲ្យរងរបួសធ្ងន់ដោយសារតែជនសង្ស័យនិងជនរងគ្រោះស្រឡាញ់រួមរស់ជាមួយគ្នារយ:ពេល៣ឆ្នាំ៦ខែមកហើយ ក៏ព្រោះតែជនសង្ស័យប្រច័ណ្ឌជនរងគ្រោះពេកដែលចង់រៀបការប្តីថ្មីតាមឪពុកម្តាយទើបប្រព្រឹត្តបែបនេះ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៨ ខែមិថុនាឆ្នាំ ២០១៧ វេលាម៉ោង៧យប់ នៅចំណុចក្នុងបន្ទប់ផ្ទះជួលលេខ១៣ជាន់ទី១ ភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។ បើតាមលោកវរសេនីយ៍ឯក មាន សំណាង អធិការស្រុកអង្គស្នួល បានប្រាប់ឲ្យដឹងថាជនរងគ្រោះ ឈ្មោះ ហ៊ុន ស្រីពៅ…