ប្រពន្ធលឺដាស់មិនក្រោក ខណ:ប្តីដេកស្រមុកខុសធម្មតា!
កណ្តាល: បុរសម្នាក់ដេកស្រមុកខុសធម្មតា ប្រពន្ធលឺក៏អង្រួនខ្លួនដាស់ឲ្យក្រោកឡើង តែជនរងគ្រោះមិនឆ្លើយតបត គាត់បានហៅម្តាយ បងប្អូននិងអ្នកជិតខាង មកជួយធ្វើចលនា សង្គ្រោះជនរងគ្រោះ តែជនរងគ្រោះនៅតែពុំដឹងខ្លួន ក៏ឲ្យបងប្អូនទៅហៅគ្រូពេទ្យ លុះគ្រូពេទ្យមកដល់ពិនិត្យមើល តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចក្រុមគ្រួសារបានរាយការណ៍ទៅអជ្ញាធរមូលដ្ឋាន។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង២និង៣០នាទីរំលងអាធ្រាត នៅចំណុចលើផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុង ភូមិព្រែកភូមិ…