ការនាំចេញអង្ករ ធ្លាក់ចុះ ៣ភាគរយ ក្នុងត្រីមាសទី១ ឆ្នាំ ២០១៨

ទិន្នន័យនាំចេញអង្ករពី លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ បានបង្ហាញថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ មានការធ្លាក់ចុះ ៣ភាគរយ ក្នុងត្រីមាសទី ១ ឆ្នាំ២០១៨ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។ ទិន្នន័យនាំចេញនោះ បានបង្ហាញឲ្យឃើញថា ការនាំចេញនៅក្នុងត្រីមាសទី១ ឆ្នាំ២០១៨នេះ មានបរិមាណជាង ១៦៦ពាន់តោន។ យ៉ាងណាមិញ ការទទួលស្គាល់គុណភាពអង្ករកម្ពុជា…

សណ្ឋាគារ The Royal Sands Koh Rong បើកសម្ពោធជាផ្លូវការ

នៅថ្ងៃនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់អោយប្រើប្រាស់សណ្ឋាគារលំដាប់ផ្កាយ ៥ «The Royal Sands Koh Rong » ដែលមានទីតាំងស្ថិតនៅភូមិសុខសាន្ដ សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ។ សណ្ឋាគារដ៏ទំនើបនេះ គឺបានចំណាយទឹកប្រាក់សាងសង់អស់ប្រមាណជា ៤០លានដុល្លារក្នុងដំណាក់កាលទី…

២សប្តាហ៍ រថភ្លើង ពីក្រុងប៉ោយប៉ែត-សិរីសោភ័ណ ទទួលអ្នកដំណើរជិត ១ម៉ឺននាក់

ការដឹកជញ្ជូនអ្នកដំណើរ ពីប៉ោយប៉ែត សិរីសោភ័ណ (ទៅ មក) បានចំនួនប្រមាណ ៨៩៨៤នាក់ហើយ ចាប់ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពីធីបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវ…

ធនាគារពិភពលោក ផ្តល់រង្វាន់ជិត១០ម៉ឺន$ លើការស្រាវជ្រាវអំពើហិង្សាលើផ្លូវភេទនៅកម្ពុជា

ក្រុមធនាគារពិភពលោក និងកម្មវិធីស្រាវជ្រាវអំពើហិង្សាលើផ្លូវភេទ (Sexual Violence Research Initiative) កាលពីពេលថ្មីៗនេះ បានផ្តល់រង្វាន់ទឹកប្រាក់ ចំនួន ៩៩,៩០០ដុល្លារអាមេរិក ដល់សាកលវិទ្យាល័យ Monash University សម្រាប់ធ្វើការស្រាវជ្រាវមួយនៅប្រទេសកម្ពុជា ដែលមានគោលបំណងជួយកាត់បន្ថយឧប្បត្តិហេតុនៃ អំពើហិង្សាទាក់ទងនឹងយេនឌ័រ។ នេះបើតាមសេចក្ដីប្រកាស ព័ត៌មានរបស់ធនាគារពិភពលោកប្រចាំកម្ពុជា។ សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា រង្វាន់នេះជាផ្នែកមួយនៃកម្មវិធី…

ត្រឹមតែ ១០ថ្ងៃ រថភ្លើងពីស្ថានីយភ្នំពេញ ទៅព្រលានយន្ដហោះ ទទួលអ្នកដំណើរជាង ១ម៉ឺននាក់

បន្ទាប់ពីបានបើកដាក់ឱ្យដំណើរការជាបណ្ដោះអាសន្ន ការដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងពីស្ថានីយភ្នំពេញ ទៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ដែលមានរយៈពេល ១០ថ្ងៃមកនេះ ចាប់តាំងពីថ្ងៃទី ១០ ខែមេសា រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ មានអ្នកដំណើរសរុបចំនួន ១៣,៦៨១នាក់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។ ​ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា…

តួកគី នឹងជម្រុញឱ្យមានជើងហោះហើរត្រង់ពី តួកគី មកកាន់ កម្ពុជា

លោកជំទាវ អេយដា អុងលូ ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជាបានលើកឡើងថា នៅក្នុងអាណត្តិការងារនៅកម្ពុជា លោកជំទាវនឹងជំរុញឱ្យមានជើងហោះហើរត្រង់ ពីតួកគីមកកាន់កម្ពុជាឱ្យទាល់តែបាន ដើម្បីផ្លាស់ប្ដូរចរន្តភ្ញៀវទេសចរពីគ្នាទៅវិញទៅមក។ នៅក្នុងជំនួបពិភាក្សាការងារនោះដែរ ឯកឧត្តម ថោង ខុន ក៏បានស្នើឱ្យភាគីតួកគី ដែលជាប្រទេសជោគជ័យក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ពិនិត្យលទ្ធភាពក្នុងកា បណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដូចជាការវិនិយោគលើការបង្កើតសាលាបណ្ដុះបណ្ដាល វិជ្ជាជីវៈទេសចរណ៍ជាដើម។ ជាមួយគ្នានោះ ក្រសួងទេសចរណ៍កម្ពុជា…

កាណូតសាធារណៈ ទទួលអ្នកដំណើរលើកដំបូងជិត ៣ពាន់នាក់

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិកន្លងទៅថ្មីៗនេះ នាវាដឹកអ្នកដំណើរតាមផ្លូវទឹកពី ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ បានទទួលដឹកអ្នកដំណើរចំនួនសរុប ២៨២៦នាក់។ កាណូតសាធារណៈល្បឿនលឿន ចាប់ផ្តើមដំណើរការពីថ្ងៃនេះហើយ ដែលមានសមត្ថភាពដឹកអ្នករហូតដល់ ២០០០នាក់ នឹងរត់ពីស្ពានព្រែកព្នៅ ដល់ក្រុងតាខ្មៅ ចាប់ពីម៉ោង ៦ព្រឹក ដល់ ៨យប់។ នេះបើយោងតាមគេហទំព័ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ​អាចធ្វើដំណើរ​តាម​កាណូត​ដឹក​អ្នក​ដំណើរ​នេះ ដោយឥតគិតថ្លៃ…

សួនសត្វ Safari World Phnom Penh នឹងបើកដំណើរការជាផ្លូវការ នៅថ្ងៃទី ២៨ ខែមេសា

សួនសត្វធំជាងគេនៅរាជធានីភ្នំពេញ នឹងបើកដំណើរការជាផ្លូវការនៅថ្ងៃទី ២៨ ខែមេសា ខាងមុខនេះ បន្ទាប់ពីសាងសង់អស់រយៈពេល ២ឆ្នាំមកនេះ បន្ទាប់ពីរើទីតាំងចេញពី ខេត្តកោះកុង មកកាន់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ លោកឧកញ៉ា លី យ៉ុងផាត់ នាយកក្រុមហ៊ុនលីយ៉ុងផាត់គ្រុប បានឲ្យដឹងថា ការរើសួនសត្វពីខេត្តកោះកុងមកកាន់រាជធានីភ្នំពេញនេះ ដោយសារនៅរាជធានីភ្នំពេញមានភ្ញៀវទេសចរច្រើន។…

ស្ពានអាកាសផ្សារដីហុយ បើកដំណើរការចរាចរតែ ១គន្លង ដើម្បីបន្តការសាងសង់

ស្ពានអាកាសទី៥ ស្តុបផ្សារដីហុយ នឹងបើកដំណើរការចរាចរតែ ១គន្លងប៉ុណ្ណោះ ក្នុងចំណោម ២គន្លង ដើម្បីបន្តការសាងសង់។ នេះបើយោងតាមការឲ្យដឹងពី មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ យ៉ាងណាមិញ រថយន្តក្រុង និងរថយន្តដែលមានកម្ពស់លើស ៣ម៉ែត្រ ត្រូវបានហាមមិនឲ្យឆ្លងកាត់ស្ពាននោះទេ។ ជាមួយគ្នានេះដែរ គម្រោងសាងសង់ស្ពានអាកាសនេះ នឹងស្ថាបនាឱ្យហើយជាផ្លូវការ ចាប់ពីថ្ងៃទី១៥ ខែឧសភាខាងមុខ…

ដឹងទេថា អាហារជាមូលដ្ឋាន មិនត្រូវបង់អាករលើតម្លៃបន្ថែម មានអ្វីខ្លះ?

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសឲ្យដឹងថា អាហារជាមូលដ្ឋាន ដែលមិនត្រូវបង់អាករលើតម្លៃបន្ថែម ឬអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ ត្រូវបានកំណត់លើមុខទំនិញមួយចំនួន រួមមាន៖ ការកំណត់នេះ គឺសម្រាប់រយៈពេល ២ឆ្នាំ ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០១៩។ គួរជម្រាបដែរថា ការចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែម មិនរាប់បញ្ចូលការផ្គត់ផ្គង់ម្ហូបអាហារ ដោយភោជនីយដ្ឋានឡើយ៕