កូរ៉េ ផ្តល់៣លាន$ ជួយអភិវឌ្ឍន៍ប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារតាមអ៊ីនធឺណេត
កូរ៉េខាងត្បូង នឹងជួយអភិវឌ្ឍន៍ប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅ កម្ពុជា តាមអ៊ីនធឺណេត ដើម្បីពង្រឹងប្រសិទ្ធភាពទីផ្សារការងារឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គម្រោងស្តីពីការអភិវឌ្ឍប្រព័ន្ធសេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជា តាមអ៊ីនធឺណេតនេះ គឺភាគីកូរ៉េនឹងបំពាក់សម្ភារ បរិក្ខារ បច្ចេកទេស និង Software…